ក្រុង​រៀបចំ​ការបញ្ចៀស​ចរាច​រ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​មិ​ទ្ធី​ង​ខួប​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទក្រហម

828
ចែករម្លែក

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៩​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ការបញ្ចៀស​ចរាចរ​ឆ្លង​កាត់​ទីតាំង​ប្រារព្ធ​មិ​ទ្ធី​ង​ខួប​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​។​

ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​ពិធី​នេះ​នឹងធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ស្ថិតនៅ​ផ្លូវ​លេខ​៦៥២ កែង​២៧១ សង្កាត់​ទឹកល្អក់​៣​ខណ្ឌទួលគោក​។​ក្នុង​សេចក្ដីជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នោះ នឹង​ធ្វើការ​ពង្វាង​ចរាចរណ៍​ជា​បណ្តោះអាសន្ន ។ចំពោះ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​ផ្លូវ​នៅ​ជុំវិញ​តំបន់​រៀបចំ​ប្រារព្ធ​ពិធី​ចាប់​វេលា​ម៉ោង​០៦៖០០​នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​៕S/​