ក្រុង​សាយ​ហ្គ​ន​នឹង​រឹតត្បិត​ចំនួន​ម៉ូតូ ប៉ុន្តែ​មិន​ហាមឃាត់​ទាំងស្រុង​ទេ នៅត្រឹម​ឆ្នាំ​២០៣០

285

​ទីក្រុង​សាយ​ហ្គ​ន​នឹង​ពិចារណា​ហាមឃាត់​ម៉ូតូ ល្គឹកណា​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​របស់ខ្លួន​មិនមាន​សមត្ថភាព​បំពេញតម្រូវការ​ធ្វើដំណើ​របា​ន​។

​បន្ទាប់ពី​ទីក្រុង​ហាណូយ និង ខេត្ត​ដា​ណា​ង ទីក្រុង​សាយ​ហ្គ​ន​ក៏បាន​បង្កើត​ផែនទី​បង្ហាញផ្លូវ​ផងដែរ​ដើម្បី​រឹតត្បិត​យានជំនិះ​ឯកជន ក្នុង​បំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។

​សំណើ ដែល​បានដាក់​ជូនទៅ​នាយកដ្ឋាន​ដឹកជញ្ជូន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន មួយ​នេះ នឹង​ស្នើឱ្យ​ទីក្រុង​ផ្តោតលើ​ការអភិវឌ្ឍ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ និង រឹតត្បិត​យានជំនិះ​ឯកជន​បន្តិច​ម្តងៗ​ពី​ការធ្វើដំណើរ​លើ​ដងផ្លូវ និង តំបន់​ងាយ​កកស្ទះ​ចរាចរណ៍​នៅត្រឹម​ឆ្នាំ ២០៣០​។​

​នៅក្រោម​ជំហាន​ទីមួយ​ចាប់ពី​ឆ្នាំ​២០២០ ទីក្រុង​សាយ​ហ្គ​ន​នឹង​ដំឡើងថ្លៃ​ចត​រថយន្ត កាត់បន្ថយ​ទីកន្លែង​ចត​ម៉ូតូ និង ដាក់ចេញ​នូវ​ចំនួន​កំណត់​លើ​យានយន្ត​ដែល​ជិះ​ចូល​ទីក្រុង​។ ទីក្រុង​ក៏​នឹង​អភិវឌ្ឍ​បណ្តាញ​រថយន្តក្រុង និង ជំរុញ​ទឹកចិត្ត​ការប្រើប្រាស់​រថយន្ត​ក្រុង​ជាង​យានជំនិះ​ឯកជន ខណៈ​បន្ត​ពង្រីក​តំបន់​ថ្មើរជើង​។

​បន្ទាប់ពី​ឆ្នាំ ២០២០ ទីក្រុង​នឹង​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី និង ប្រព័ន្ធ​ចំណតរថយន្ត​ក្រុង​លឿន (BRT) ខណៈ​រឹតត្បិត​ចំនួន​យានជំនិះ​ឯកជន​ស្របច្បាប់​ថ្មីថ្មោង​។ ផែនទី​បង្ហាញផ្លូវ​នេះ​ក៏​នឹង​ឃើញ​ទីក្រុង​សាយ​ហ្គ​ន​រឹតត្បិត​និង​ហាមឃាត់​ទាំងស្រុង​នូវ​ការ​ជិះ​ម៉ូតូ​លើ​ដងផ្លូវ​នានា និង​តំបន់​ងាយ​ស្ទះចរាចរណ៍​ត្រឹម​ឆ្នាំ ២០៣០៕ ដោយ៖ កញ្ញាដាលីស