ក្រុង​ហាណូយ​ជំ​រុញឱ្យ​ប្រជាជន​ខ្លួន​ឈប់​ស៊ីសាច់​ឆ្កែ​

775

​ក្រុមមន្ត្រី​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​កញ្ញា​បាន​ជំរុញ​ប្រជាពលរដ្ឋ​ឈប់​ស៊ីសាច់​ឆ្កែ ដោយ​និយាយថា​ម្ហូប​ដ៏​ពេញនិយម​នេះ​កំពុង​ធ្វើឱ្យ​ខូច​មុខមាត់​ទីក្រុង​និង​មាន​ហានិភ័យ​រីក​រាលដាល​ជំងឺ​ឆ្កែឆ្កួត​។​

​ទាំង​អាំង ទាំង​ដុត និង​ស្ងោរ សាច់​ឆ្កែ​អា​ចរក​ទិញ​បាន​នៅ​គ្រប់​ទីផ្សារ​និង​ហាង​លក់​ម្ហូបអាហារ​នៅ​ទូទាំង​ទីក្រុង ដែល​ល្បីល្បាញ​ខាង​អាហារ​តាម​ចិញ្ចើមថ្នល់​នេះ ហើយ​សាច់​ឆ្កែ​ត្រូវបាន​បរិភោគ​តាម​ទម្លាប់​ជាមួយ​ស្រា​ឬ​ស្រា​បៀរ​។​

​ប៉ុន្តែ​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​ស៊ីសាច់​ឆ្កែ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្កែឆ្កួត​និង​ជំងឺ​ដទៃទៀត​ទាក់ទង​នឹង​សត្វ​ឆ្កែ​។​

​ហាណូយ​ក៏បាន​ជំរុញ​ឱ្យ​ពួកគេ​ឈប់​ស៊ីសាច់​ឆ្មា ដែលមាន​រហស្សនាម​ថា “​ខ្លា​តូច​” នៅលើ​មុខ​បញ្ជីរាយនាម​អាហារ​វៀតណាម​ផងដែរ ដែល​ពុំ​សូវ​មាន​ប្រជាប្រិយភាព​ដូច​សាច់​ឆ្កែ​ទេ ប៉ុន្តែ​នៅតែ​អា​ចរក​ទិញ​បាន​នៅតាម​តំបន់​ជនបទ​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាធរ​ក្រុង​ហាណូយ​ជំរុញ​ប្រជាជន​ឱ្យ​ឈប់​ស៊ីសាច់​ឆ្កែ ព្រោះ​វា​បំផ្លាញ​មុខមាត់​ទីក្រុង​ដែល​ល្បី​ខាង​អាហារ​តាម​ចិញ្ចើមថ្នល់​នេះ