ក្រុង​ឥណ្ឌា គ្រោង​គ្រៀវ​ស្វា​រាប់ពាន់​ក្បាល បន្ទាប់ពី​ពួកវា​ធ្វើឱ្យ​អ្នកស្រុក​ភ័យ​រត់​ចោលផ្ទះ​

373
ចែករម្លែក

​ក្រុង​មួយ​នៅ​ប្រទេស​ឥណ្ឌា ភាគ​ខាងជើង​គ្រោង​គ្រៀវ​ស្វា​រហូតដល់​ទៅ​ប្រមាណ ១.០០០ ក្បាល បន្ទាប់ពី​ពួកវា​វាយប្រហារ​មនុស្ស​ជា​បន្តបន្ទាប់ ធ្វើឱ្យ​អ្នកស្រុក​មួយចំនួន ភ័យខ្លាច​ដល់​ថ្នាក់​រត់ចោល​ផ្ទះ​។

​មន្ទីរ​រដ្ឋបាល​ព្រៃឈើ​ក្រុង​អាល់​ម៉ូ​រ៉ា (Almora) បាន​បង្កើត​មណ្ឌល​គ្រៀវ​មួយ​នៅ​សួនសត្វ ក្នុង​ក្រុង​នេះ ហើយ​ស្វា​យ៉ាងតិច ៩២ ក្បាល​ត្រូវបាន​គ្រៀវ​គិត​រហូត​មកទល់ពេលនេះ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

​មន្ត្រី​មន្ទីរ​រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​និយាយថា ពួកគេ​មាន​គម្រោង​គ្រៀវ​ស្វា​ឱ្យបាន​សរុប ១.០០០ ក្បាល​ក្នុងឆ្នាំនេះ ។

​ទ្រុង​ថ្មីៗ​យ៉ាងតិច ៤០ នឹងត្រូវ​ដំឡើង​សម្រាប់​ដាក់​ស្វា​ទាំងនោះ ហើយ​ពេទ្យសត្វ​នឹង ត្រូវបញ្ជូន​ទៅឱ្យ​គ្រៀវ​ពួកវា​។

​សូមបញ្ជាក់ថា ចំណាត់ការ​នេះ​កើតមានឡើង​ស្របពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន ធ្វើ​សេចក្ដីរាយការណ៍​ថា មានការ​កើនឡើង​ចំនួន​អ្នករងគ្រោះ​ដែល​ត្រូវ​ស្វា​ក្នុង​តំបន់​នេះ វាយប្រហារ​៕ ប្រែ​សម្រួលៈ ខុម​