ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន​ ម៉ានី ជាង៦០០នាក់ បន្តចុះព្យាបាលជូនប្រជាពលរដ្ឋជាង​៦ពាន់នាក់ ដោយឥតគិតថ្លៃ នៅក្រុងបាវិត ខេត្តស្វាយរៀង

107
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ ៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ហ៊ុន ម៉ា​នី ចំនួន៦២៧​នាក់ បាន​ចុះទៅពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ជាង៣​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​សាលាបឋមសិក្សាជីភូ ភូមិ​កំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបារិត ខេត្តស្វាយរៀង​។

​លោក ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ពាំ​នាំនូវ​ការ​នឹករលឹក និង​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចការ​លោក​ទាំ​ង​ពីរ តែង​គិត​គួរ​ដល់​សុខទុក្ខ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទី​។​
​ ​
លោក​បន្ដថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ជា​អ្នកដឹកនាំ​មាន​ទេពកោសល្យ​ពី​កំណើត បាន​នាំ​ប្រទេសជាតិ​ចេញពី​ផេះផង់ ឲ្យ​មានការ​រើ​ក​ចម្រើន មានការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ មាន​ស្ថិរភាព សុខសន្ដិភាព​ពេញលេញ មានការ​អភិវឌ្ឍ​គ្រប់​ទីកន្លែង ជាពិសេស​គឺ​សម្ដេច​យកចិត្តទុកដាក់​ខ្ពស់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្ដា​មូលដ្ឋាន​។

​ជាក់ស្ដែង​នាពេលនេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​ដឹកនាំ​ដោយលោក​ហ៊ុន ម៉ា​នី ជា​បុត្រា​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ម្ដ្រី បាន​បន្ដ​ចុះ​ពិនិត្យ​ព្យ​បាល​ជូន​ប្រជាពលរដ្ឋ​​ដោយ​ឥតគិតថ្លៃ ដល់​មូលដ្ឋាន​ផ្ទាល់​តែម្ដង ដែលជា​ការចូលរួមចំណែក​បន្ថែមទៀត លើ​វិស័យ​សុខាភិបាល​ដែលមាន​ស្រាប់ ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិប្បរមា នូវ​ជំងឺ​ដ​ម្កា​ត់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ពោលគឺ​ធ្វើយ៉ាងណា ឲ្យ​ពួកគាត់​មាន​សុខ​ភាពល្អ មាន​ម្លាំ​ង​ពលំ​មាំមួន និង​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​។​

​លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ ក៏ដូចជា​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បាន​ចំណាយ​ពេល​វេលា ធនធាន ក៏ដូចជា​កម្លាំងកាយ​ចិត្ត ក្នុង​ការចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។ ​

​លោក​បាន​បន្ថែមថា ការចុះពិនិត្យ​ព្យាបាល​នៅពេលនេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុងការ​លើកកម្ពស់​សុ​ខ​មាល​ភាព​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ស្រុក​កោះសូទិន​នេះ ដោយ​ក្រុមគ្រូពេទ្យ​មិន​ត្រឹមតែ​​ពិនិត្យ​ព្យាបាល​ជំងឺ​របស់​ប្រជាពលរដ្ឋ​នោះទេ តែ​ក៏បាន​ណែនាំ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​នូវ​វិធីសាស្ដ្រ ដើម្បី​បង្ការ​ការពារ​នូវ​ជំងឺ​តម្កាត់​ផ្សេងៗ​ទៀតផង ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ស្មារតី​មនុស្សធម៌ ទឹកចិត្ត​ស្រឡាញ់​រាប់​អាន និង​វប្បធម៌​នៃ​ការចែករំលែក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូចគ្នា​៕B/