ក្រុមការងារ​កម្មវិធី​ផ្ទះ​ទេវតា​ចុះ​ប្រគល់​ផ្ទះ​ចំនួន​៤​ខ្នង​ជូន​ទុរគតជន​ចាស់ជរា​គ្មាន​ទីពឹង​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង​ចាម​

478

(​កំពង់ចាម​) ៖ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក ស្រី ហ៊ុន ម៉ាលី បាន​ដឹកនាំ​ក្រុមការងារ​កម្មវិធី​ផ្ទះ​ទេវតា​ទៅ​ប្រគល់​ផ្ទះ​ចំនួន​៤​ខ្នង​ជូន​ដល់​ទុរគតជន ជន​ចាស់ជរា​គ្មាន​ទីពឹង​នៅក្នុង​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង​ចាម​។​
​ ​
​ក្នុងឱកាស​នោះ​លោក ស្រី ហ៊ុន ម៉ាលី ដែលជា​បុត្រី​ពៅ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​និង​សាកសួរ​សុខទុក្ខ​ពី​​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ជម្រាប​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា​ដែលជា​និច្ច​​កាល​សម្តេច​ទាំង​ទ្វេ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​លោកស្រី​បន្តថា​៖​សម្ដេច​ទាំង​២​តែងតែ​គិតគូរ​ពី​ការលំបាក ខ្វះខាត​និង​ក្ដីកង្វល់ ព្រមទាំង​បញ្ហា​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ជន​ចាស់ជរា កុមារកំព្រា​ទាំងអស់​នៅ​មូលដ្ឋាន​​ទូទាំងប្រទេស​ជាក់ស្ដែង​ដូចជា​នៅក្នុង​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម​នេះ​ជាដើម​។​
​ ​
​ជាមួយគ្នានេះ លោកស្រី​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍ​រីកចម្រើន របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការអភិវឌ្ឍន៍​រីកចម្រើន ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ថែមទៀត​ផង ៕​ដោយ​៖​រ៉ា​ម៉ន​/sn