ក្រុមការងារ​ក្លឹប​ឆេ​ល​ស៊ី​មានការ​ខ្វែងគំនិត​គ្នា​ជុំវិញ​ថា តើ​បេក្ខភាព​រូប​ណា​គឺជា​គ្រូបង្វឹកបន្ទាប់ ប្រសិនបើ​លោក សារី ចាកចេញ​

578
ចែករម្លែក

​ក្រុមការងារ​ក្លឹប​ឆេ​ល​ស៊ី​មានការ​ខ្វែងគំនិត​គ្នា​ជុំវិញ​ថា​តើ​អ្នកចាត់ការ​រូប​ណា​ដែល​ពួកគេ​ចង់ ឲ្យ​បន្ត​ដឹកនាំ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ប្រសិនបើ​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ចាកចេញ​នៅ​រដូវក្តៅ​នេះ​ដូច​ការរំពឹង​មែន​នោះ​។

​លោក សារី ហាក់ដូចជា​ប្រាកដ​ក្នុង​ចិត្ត​ថា នឹង​ត្រឡប់​ទៅកាន់​ប្រទេស​អ៊ីតាលី​ជា​ទឹកដី កំណើត​របស់លោក​វិញ ដើម្បី​ចូលរួម​ជាមួយនឹង​ក្លឹប Juventus បន្ទាប់ពី​ក្រុម​ជើងឯក អ៊ីតាលី​មួយ​នេះ ចាត់ទុក​លោក សារី ជា​គោលដៅ​លេខ​១​របស់ខ្លួន​បន្ទាប់ពី​ការ ចាកចេញ​របស់លោក ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​នឹងត្រូវ​សម្រេច​ឆាប់ៗ​នៅ​សប្តាហ៍​ក្រោយ​។

​គេ​ជឿថា លោក អាល​ឡេ​ហ្គ្រី គឺជា​គ្រូបង្វឹក​ម្នាក់​ក្នុងចំណោម​គ្រូបង្វឹក​ដែល​ស័ក្តិសម នឹង​ការងារ​នៅ​ឆេ​ល​ស៊ី រួមទាំង​អតីត​កីឡាករ​របស់​ក្លឹប ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) និង​លោក អេ​រិ​ក (Erik) គ្រូបង្វឹក​ក្រុម Ajax ផងដែរ​។

​ទោះបីជា​យ៉ាងណា មានការ​ខ្វែងគំនិត​គ្នា​រវាង​ក្រុមការងារ​បង្វឹក​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ផ្សេងទៀត​ទាក់ទិន​ថា តើន​រណា​ដែល​ពួកគេ​ចង់បាន​ធ្វើជា​អ្នកចាត់ការ​នៅ​រដូវ​កាល បន្ទាប់​។

​ឡាំ​ផាត ត្រូវបាន​គេ​ចាត់ទុកថា ជា​វីរបុរស​របស់​ក្លឹប​ឆេ​ល​ស៊ី បន្ទាប់ពី​បង្ហាញមុខ​៦៤៨ លើក អំឡុង​ចំណាយពេល​១៣​រដូវ​កាល​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ហើយ​គ្រូ បង្វឹក​វ័យ​៤០​ឆ្នាំ​រូបនេះ​ធ្វើ​បានល្អ នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន​ជា​អ្នកចាត់ការ​របស់​ក្រុម Derby County ដោយ​ជួយ​ពួកគេ​ឡើងមក​ដល់​វគ្គ​ផ្លេ​អ​ហ្វ​ក្របខណ្ឌ Championship ប៉ុន្តែ​ជាយថាហេតុ ពួកគេ​ប្រកួត​ចាញ់​ក្រុម Aston Villa ៕ ប្រែ​សម្រួល​: ពិសិដ្ឋ