ក្រុមការងារ​ក​ណ្តោ​ជ្រុំ សម្ពោធ​សាលារៀន​រួច នាំគ្នា​បរិភោគ​នំ​ប​ញ្ចុក​សាមគ្គី​

1001
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ សា​លាម​ត្តេ​យ្យ​សហគមន៍ មួយ​ខ្នង ស្ថិតនៅ​ក្នុងភូមិ ម្កាក់ ឃុំ កណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៧ កើត ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ មិថុនា ឆ្នាំ​២០១៩ នេះ ក្រោម​អធិបតីភាព លោក តូច ចាន់នី ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ កណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ តំណាង​ដ៏​ខ្ព​ខ្ពស់ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ។​

​លោក តូច ចាន់នី បាន​ពាំនាំ​ការ​សួរ​សុខ​ទុក​របស់ លោក រដ្ឋមន្ត្រី វង សូត ជូន​ដល់​ប្រជា​ពលរ​ដ្ខ​នៅក្នុង​ភូមិ ជាពិសេស​មាម​តា​បិតា កុមារ​ជា​សិស្សមត្តយ្យ និង​អ្នកគ្រូៗ​នៅ​សាលា​មត្តយ្យ​នេះ​ ហើយ​លោក តូច ចាន់នី បាន​ណែនាំ​ដល់ មាតាបិតា​សិស្ស និង​អ្នកគ្រូៗ ឱ្យមាន​អ​នា​ន័យ​ខ្ពស់​ដល់​ក្មួយៗ និង ពន្យល់​ណែនាំឱ្យ​ពួក​គាត់​បាន​យល់ ពី​ការហាម​ដាច់ខាត​មិន​ឱ្យប្រើ​អំពើហិង្សា​លើ​កុមារ នៅពេលដែល​កុមារ​មាន​កំហុស គឺ​ត្រូវ​ចេះ​អប់រំ​ដោយ​ធម៌​ត្រជាក់ មិនត្រូវ​ធ្វើ​ទារុណកម្ម​គ្រប់​រូបភាព​ណាមួយ​នៅពេល​កុមារ​ធ្វើ​ខុស​ក្នុង​ប្រកា​រណារ​មួយ គឺ​ត្រូវ​ចេះ​លួងលោម​ដោយ​យកចិត្តទុកដាក់​ខ្ពស់​។​

​លោក ហ៊ុល លី ប្រ​ធា​ក្រុមប្រឹក្សាឃុំ កណ្តោលជ្រុំ បាន​លើកឡើងថា បច្ចុប្បន្ន​នៅក្នុង​ឃុំ កណ្តោលជ្រុំ មាន​សាលា​មត្តយ្យ​សហគមន៍ ១៣ សាលា ក្នុងនោះ​ ១០​ សាលា​មានការ​គាំទ្រ​ថវិការ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ស្ម័គ្រចិត្ត ចំណែក​សាលា​ ៣ ​ទៀត​ ទ​ទួ​ការឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ។ សា​លាម​ត្តេ​យ្យ​សហគមន៍​នៅ​ភូមិ ​ម្កាក់ សា​សង់​ឡើង ដោយ​ការចូលរួម​ថវិកា​ពី​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ កណ្តោលជ្រុំ ថវិកា​បដិភាគ​ឃុំ និង ការចូលរួម​ពី ប្រជាពលរដ្ឋ ហើយ​បច្ចុប្បន្ន​មាន​កុមារ​ចុះឈ្មោះ​ចូលរៀន​ចំនួន ៤៣ ​នាក់​។​

​ពេល​ចប់​ពិធី​សម្ពោធ​សា​លាម​ត្តេ​យ្យ​សិក្សា​នេះ លោក តូច ចាន់នី បាន​ដឹក​ក្រុមការងារ ចូលរួម ​ហូប​នំ​បញ្ចុកសាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ជាមួយ​សមាជិក​សមាជិកា​គណៈបក្ស​ប្រជាជន​កម្ពុជា និង ប្រជាពលរដ្ឋ​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​កណ្តោលជ្រុំ ស្រុក​ ពញ្ញាក្រែក ខេត្ត ​ត្បូងឃ្មុំ ​ជាង ២០០​នាក់ ដោយ​លោក តូច ចាន់នី បាន​លើក​ថា ការហូប​នំ​បញ្ចុក​ជុំគ្នា​នេះ មិនមែនជា​សា​រនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាន នំ​បញ្ចុករួមគ្នា ដើម្បី ពង្រឹងសាមគ្គីភាព មិត្តភាព និង ឯកភាពខ្មែរតែប៉ុណ្ណោះ ដោយមិនរើសអើង បក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា​។

​លោក តូច ចាន់នី បាន​រំឭកថា ពិធី​ហូប​នំ​បញ្ចុក​នាពេលនេះ រៀបចំឡើង​គោរព​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន អំពាវ​នាវដល់ សមាជិក សមាជិកាគណបក្ស​ប្រជាជន កម្ពុជា និង ប្រជាពលរដ្ឋ​ទូទាំងប្រទេស មិន​ថា​បងប្អូន ខ្មែរ​អ៊ិ​ស្លាម វិហារ​គ្រិ​ស្ត​សាសនា ម្ចាស់ផ្ទះ កម្មករ កម្មការិនី និង ម្ចាស់​រោងចក្រ សហគ្រាស សូមអញ្ជើញចូលរួម​ហូប​នំ​បញ្ចុក​ទាំងអស់គ្នានៅ ថ្ងៃទី ៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្ត​អារាម សូមរៀបចំ​ចង្ហាន់នំ​បញ្ចុក ប្រគេន​ព្រះសង្ឃផង ៕ Kh

ពិធី​សម្ពោធ​សា​លាម​ត្តេ​យ្យ​សហគមន៍​នៅ ភូមិ ម្កាក់ ឃុំ កណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ( រូបៈ ថន ប៊ុន​ហេន )