ក្រុមការងារ​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​វាយតម្លៃ​នៃ​ការខូចខាត​ដំណាំ​ស្រូវ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ជីក្រែង និង​ស្រុក​សូទ្រនិគម​

238
ចែករម្លែក

ដោយ:​បាយ័ន​/សៀមរាប​ ៖ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមការងារ​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ផលប៉ះពាល់​លើ​ដំណាំ​ស្រូវ​ដោយ​ទឹកជំនន់ ទឹកភ្លៀង​នៅ​ឃុំ​ជីក្រែង ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង និង​ឃុំ​ដាន​រុន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

លោក ហៃ វាសនា ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិត ភាព​កសិកម្ម បាន​ជូន​ក្រុមការងារ​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ ថ្នាក់ជាតិ និង​ក្រុមការងារ ថ្នាក់​ខេត្ត​-​ស្រុក​ចុះ​ពិនិត្យ និង​វាយតម្លៃ​ផលប៉ះពាល់​លើ​ដំណាំ​ស្រូវ​ដោយ​ទឹកជំនន់ ទឹកភ្លៀង ក៏ដូចជា​បានធ្វើការ​ស្នើសុំ​ពូជស្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងពីរ​ស្រុក​ផងដែរ​។​

ការចុះពិនិត្យ​សង្កេតឃើញថា​មានការ​ខូចខាត​ដោយ គ្រោះរាំងស្ងួត និង​ទឹកជំនន់​ភ្លៀង​នេះ ក្រុមការងារ​បានសម្រេច​ប​ឯកភាព​ទៅលើ​ការស្នើរ​សុំ​ពូជស្រូវ​សម្រាប់​ស្តារ​ឡើង​វិញ ចំនួន ៦០​តោន ក្នុងនោះ​ស្រុក​ជីក្រែង​ទទួលបាន​ពូជស្រូវ​ចំនួន​៤០​តោន​នៅក្នុង សប្តាហ៍​ទី​១​ខែតុលា​នេះ​និង​អង្ករ​មួយចំនួន​សម្រាប់​ការលើកទឹកចិត្ត​កសិករ​ដែល​ពុំមាន​លទ្ធភាព​ស្តារ​ការខូចខាត​នេះ​។

លោក ហៃ វាសនា ក៏បាន​ឲ្យ​ដឹងថា សម្រាប់​ស្រុក​សូទ្រនិគម​នឹង​ផ្តល់​គ្រាប់ ពូជស្រូវ​សម្រាប់​ការស្តារ​ការដាំដុះ​ឡើងវិញ​សរុប​ចំនួន​២០​តោន​នៅ​ពាក់ កណ្តាល​ខែតុលា​នេះ​ផងដែរ​៕B/