ក្រុមការងារ​ចម្រុះ នៃគណៈ បញ្ជាការ​ឯកភាព​ស្រុក​ប្រាសាទ បាគង​ ​ចុះបង្ក្រាប​បទល្មើស​នេសាទ​

119
ចែករម្លែក
ក្រុមការងារ​ចម្រុះ នៃ គណៈបញ្ជាការ​ឯកភាព​ស្រុក​ប្រាសាទបាគង​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​(​រូប:គូលែន) ​

ដោយ:​គូលែន​-​សៀមរាប​: ក្រុមការងារ​ចម្រុះ នៃគណៈបញ្ជាការ​ឯកភាព​ស្រុក​ប្រាសាទបាគង បាន​សហការ​ជាមួយកងកម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​មន្ត្រីជលផល បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ ព្រំប្រទល់​ឃុំ​កំពង់​ភ្លុក និង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ប្រតិបត្តិការ​ចុះបង្ក្រាប​បទល្មើស​នេសាទ ខាងលើ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​វ​ល្លិព្រេង ព្រំប្រទល់​ឃុំ​កំពង់​ភ្លុក និង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ក្រុមការងារ​បាន​និយាយថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេ​សាន​នេះ សម​ត្ថ​កិច្ច​យើង​បាន​កាប់បំផ្លាញ​វត្ថុតាង​ចោល​នៅនឹងកន្លែង​បាន​មួយចំនួន​និង​បាន លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ទន្លេសាប​វិញ​បាន​ចំនួន​៦៥ គីឡូក្រាម​។​

ក្រុមការងារ​ដដែល​បាន​បន្តថា ចំណែក​ឧបករណ៍​ខុសច្បាប់​ត្រូវបាន​ដកហូត​រួមមាន ក្បាល​បរបាន​ចំនួន ១៥ គ្រឿង , សាច់​រ៉ាវ​ប្រវែង​១៦៥០ ម៉ែត្រ , កាប់បំផ្លាញ​ចម្រាង ១២៥០ ដើម , និង​លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ទន្លេសាប​វិញ​បាន​ចំនួន​៦៥ គីឡូក្រាម​។​

ជាមួយគ្នានេះ ក្រុមការងារ​សូម​អំពាវនាវ​យ៉ាងទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រជា​នេសាទ​ទាំងអស់​សូមកុំ​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ និង​កុំ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​៕