ក្រុមការងារ​ចុះជួយ​ឃុំ​ឈានឡើង​អញ្ជើញ​កាន់បិណ្ឌ​នៅ​វត្ត​ដាច់ស្រយាល​ពីរ​ក្នុងស្រុក​សាមគ្គី​នា​ន​ជ័យ​

147
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​លោកស្រី​ឡាយ​វិ​រៈ​បុត្រ​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ឈានឡើង​ស្រុក​សាមគ្គី​មានជ័យ​។​រួមជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​លុយ​ឌី​ណា​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​,​លោកស្រី​អឹម​សុផាន់​ណា​រិ​ទ្ធ​អគ្គ​នាយ​ការ​ក្រុមហ៊ុន​អឹម​សុផាន់​ណា​រិ​ទ្ធិ​។​

ព្រមទាំង​មន្ត្រី​ក្រុមការងារ​កាលពី​ថ្ងៃ​៨​រោច​ខែភទ្របទ​ត្រូវ​នឹង​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៨​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​នៅ​វត្ត​ដាច់ស្រយាល​ពីរ​គឺ​វត្ត​ត្រពាំង​ខ្ចៅ​និង​វត្ត​ច្រក​ត្នោត ស្ថិតនៅក្នុង​ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ​នាឱកាស​នោះ​លោកស្រី​ឡាយ​វិ​រះ​បុត្រ​បាន​គូសបញ្ជាក់ថា​ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​សិរី​ភាព​គ្រប់បែបយ៉ាង​និង​មានឱកាស​ធ្វើ​បុណ្យទាន​ទៅតាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន​។

​លោកស្រី​បានបញ្ជាក់​ទៀតថា​ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​មហាកុសល​ជូន​ដល់​លោកអ្នក​មានគុណ​មាន​មាតាបិតា​ជីដូន​ជីតា​ញាតិ​កាល​ទាំង​៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅហើយនោះ​។​ជួយ​រំដោះ​ឱ្យ​រួច​ចាក​ផុតពី​ទុក្ខទោស​ទាំងឡាយ​ដើម្បី​បាន​ទៅកាន់​សុខ​គតិ​ភព​។​

​លោកស្រី​ឡាយ​វិ​រៈ​បុត្រ​បានបញ្ជាក់​ទៀតថា​ព្រះពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ​ដែល​បច្ចុប្បន្ន​ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​សង្គម​បាន​យ៉ាងច្រើន​ផងដែរ ។​​នៅក្នុង​ឱកាស​នោះ​លោកស្រី​និង​មន្ត្រី​ក្រុមការងារ​ពុទ្ធបរិស័ទ​បាន​ធ្រា​ប់​បាត្រ​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត ចំពោះ​មាតាបិតា ជីដូន ជីតា និង ញាតិ​កាល​ទាំង​៧​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​។​

​ព្រមទាំង​ឧទ្ទិស​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត​កម្មាភិបាល​យុទ្ធជន​យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​សូម​ទទួល​នូវ​ផល្លា​និ​សង្ឃ​ដែល​លោកជំទាវ​និង​មន្ត្រី​ក្រុមការងារ​បាន​ឧទ្ទិស​ជូន​តាមរយៈ​ព្រះសង្ឃ​ដែលជា​ស្រែបុណ្យ​ក្នុង​រដូវ​កាល​បុណ្យកាន់បិណ្ឌ​និង​ប​ភ្ជុំបិណ្ឌ​នេះ​សូម​ឲ្យ​អំណាច​នៃ​អា​និ​សង្ឃ​នេះ ជួយ​ទ្រទ្រង់​ឲ្យ​វិញ្ញាណ​ក្ខ័​ន្ត​អ្នក​ទាំងនោះ បាន​ទៅកាន់​ទីឋាន​បរមសុខ កុំបី​ខាន​ឡើយ ។

​លោកស្រី​ឡាយ វិ​រៈ​បុត្រ និង លោកស្រី​អឹម សុផាន់​ណា​រិ​ទ្ធិ បាន​ឧបត្ថម្ភ​ថវិកា​ដល់​កម្លាំង​នគរបាល អាវុធហត្ថ ប្រជា​ការពារ និង ចែកជូន​ដល់​តាជី យាយជី​ផងដែរ ៕S/​