ក្រុមការងារ​ជួយ​សង្កាត់​អូរ​ចារ​ចូលរួម​ចែករំលែក​ទុក្ខ​ដល់​គ្រួសារ​សព​២​គ្រួសារ​

969
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង ចុះជួយ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​ដឹកនាំ​លោកស្រី ញឹក សា​គន្ធ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់ អមដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន នៃ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​, លោក​មេបញ្ជាការរង​អ​.​ហ ខេត្តបាត់ដំបង​, នាយរង​សេនាធិការ​, ប្រធាន​-​អនុប្រធាន​មន្ទីរ​, នាយការិយាល័យ​, មេបញ្ជាការ មូលដ្ឋាន អ​.​ហ ក្រុង​បាត់ដំបង​, ចៅសង្កាត់​, ចៅសង្កាត់រង​, ក្រុមប្រឹក្សា​សង្កាត់ និង​មេភូមិ បាន​នាំយក​ថវិកា​របស់​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាត់​
​ដំបង​ចំនួន​៤៤០.០០០ រៀល (​សែសិប​បួន​ម៉ឺន​រៀល​) និង​អង្ករ​ចំនួន ០២ កា​រ៉ុង ជូន​ដល់​គ្រួសារ​សព​ឈ្មោះ អ៊ឹង សេង​គី ភេទ​ស្រី អាយុ ៧៨ ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​៣២ ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​និង​គ្រួសារ​សព​ម្នាក់ទៀត​ឈ្មោះ ជា ឈឿត ភេទ​ប្រុស អាយុ ៨២ ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​១៧ ភូមិ​កាប់​គោ​ថ្មី​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​នាំយក​ជាមួយ​នូវ​ថវិកា​ចំនួន​២៤​ម៉ឺន​រៀល និង​អង្ករ​២​ការុង​ទម្ងន់​១០០​គីឡូក្រាម​៕