ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស ,​ខេត្តព្រះវិហារ​ឃាត់​រថយន្ត​បាន​ជាង​១០​គ្រឿង​

621
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៩ ខែ សីហា ឆ្នាំ ២០១៨​នេះ បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយបាន​ឃាត់​រថយន្ត​បាន​ជាង​១០​គ្រឿង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។​
ពាក់ព័ន្ធ​ការងារ​ខាងលើនេះ​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​អនុវត្ត​ការងារ​តរួតពិនិត្យរ​ថ​យន្ត​ដឹក​លើស​ទំងន់​និង​ខុស​បច្ចេកទេស​នេះ​ជាប្រចាំ​ជាក់ស្ដែង​កាលពី​ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ១១ គ្រឿង ក្នុងនោះ ពិនិត្យឃើញថា​ត្រឹមត្រូវ​ចំនួន ០៤ គ្រឿង​សំពីងសំពោង​ចំនួន​០១ គ្រឿង ខ្វះ​ឯកសារ ចំនួន ០៤ គ្រឿង ឯកសារ​ក្លែងក្លាយ​ចំនួន ០១​គ្រឿង គ្មាន​បណ្ណ​បើកបរ ចំនួន​០១ នាក់​។​
គួររំលឹកថា​៖ កាលពី ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​ដែរ​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន​បានដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។
​ក្នុងនោះ​សម្ដេច​តេ​ជោ​បាន​ព្រមាន​ថា​៖​បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ បើ​នរណា​មក​តវ៉ា​ឬ​អ្នកកាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ទៅ​ព្រៃ​ស​តែម្តង​៕