ក្រុមការងារ​ថ្នាក់កណ្តាល​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត នៅក្នុង​ស្រុក​កំពង់លែង​

965
ចែករម្លែក

​ដោយ​: សន សក្តា / កំពង់ឆ្នាំង​: លោក ផែង សុវិជ្ជា​នោ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំពង់លែង និង​លោក កែវ ពៅ ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ឃុំ​កំពង់​ហៅ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ បាន​ដឹកនាំ​សមាជិក សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​យុទ្ធនាការ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត នៅក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​កំពង់​ហៅ​និង​ឃុំ​ស្វាយ​រំពា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​នៅក្នុង​ឱកាស​នោះ លោក ផែង សុវិជ្ជា​នោ និង លោក កែវ ពៅ បានធ្វើ​ករ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ កំពុង​ដឹកនាំ​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​អោយមាន​កា​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​លោក​បាន​មានប្រសាសន៍​ដោយ​គូស​បញ្ជាក់ទៀតថា បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ថែរក្សា​សុខសន្តិភាព ការអភិវឌ្ឍ និង​ភាពសម្បូរ​សប្បាយ​។ ដូច្នេះ​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ យើងទាំងអស់គ្នា​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេស​តទៅទៀត​៕ ល​

#