ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​​​​ជួយ​ជួសជុល​ផ្លូវលំ​១​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​

108
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​បាន​សាទរ​ចំពោះ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ភ្នំ​សំពៅ ដែល​បាន​ជួយ​ជួសជុល​ផ្លូវ​ក្រាល​ដីស​១​ខ្សែ​ប្រវែង​១០,៥០០ម៉ែត្រ​អស់​ដី​ប្រមាណ​១,០២០​ឡាន​សម្រាប់​ជួសជុល​ផ្លូវលំ​ក្នុងភូមិ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​វេទិកាសាធារណៈ​ជុំ​ទី​២​កន្លងទៅ​។​

ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវលំ​នេះ​បាន​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូម​ក្រពើ​ជើង​និង​ក្រពើ​ត្បូង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​ខេត្តបាត់ដំបង​ដោយមាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ចូលរួម​២០០​នាក់​។​

លោក ​ហែម ថេ​ង ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​ភ្នំ​សំពៅ​បាន​ឲ្យ​ដឹងថា​ដោយមាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ពីរ​ភូមិ​ក្នុង​វេទិការ​សាធារណៈ​ជុំ​ទី​២​កន្លងទៅ​លោក​បាន​ដឹកនាំ​​ក្រុមការងារ​ចុះ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​នេះ​ឡើង​។​

លោក​បាន​បន្តថា ក្នុង​ដី​លាយ​ថ្ម​ចំនួន​១,០២០​ឡាន​ក្នុងនោះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំង​ពីរបាន​ចូល​បដិភាគ​ដី​៦០​ឡាន​ផងដែរ សម្រាប់​ជួស​ជុល​ផ្លូវលំ​ក្នុងភូមិ​ប្រវែង​១០,៥០០​ម៉ែត្រ ស្ថិត​​នៅតាម​បណ្តោយ​២​ភូមិ ត្រង់ចំណុច​ភូមិ​ក្រពើ​ជើង និង​ភូមិ​ក្រពើ​ត្បូង ឃុំ​ភ្នំ​សំពៅ សម្រាប់​ប្រើ​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។​

លោក ហែម ថេ​ង បាន​បញ្ជាក់ថា រាល់​បញ្ហា​កង្វល់​និង​សំណូមពរ​ផ្សេងៗ របស់​ពលរដ្ឋ គឺ​ក្រុមការងារ​តែងតែ​ចុះជួយ​ដោះស្រាយ​ជា​​បន្ទាន់​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា មិន​
ដែល​អាក់ខាន​ម្តងណា​ឡើយ​ព្រមទាំង​ជួយ​កសាង​សមិទ្ធិផល​និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​មូលដ្ឋាន​ភូមិ ឱ្យ​ឃុំ​មានការ​រីកចំរើន​គួរឱ្យកត់សម្គាល់​។​

លោក​ប្រធាន​ក្រុមការងារ​បាន​បន្តថា​ចំពោះ​សំណូមពរ​របស់​ពលរ​ដ្ឋ​ដែល​នៅ​សេសសល់​ក្រុមការងារ​យើង​នឹង​បន្តធ្វើ​ការដោះស្រាយ នៅពេល​ក្រោយ​បន្ថែមទៀត​។ ក្នុងឱកាស​នោះដែរ​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​បានប្រគល់​អំណោយ​សា​រ៉ុង​ម្នាក់​១​ផងដែរ​៕B/