ក្រុមការងារ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​ចុះជួយ​ការលំបាក​ពលរដ្ឋ​នៅ​ស្រុក​សង្គម​ថ្មី

326
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រុមការងារ​ថ្នាក់ជាតិ​និង​ក្រុមការងារ​ថ្នាក់​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​ចុះជួយ​ស្រុក​សង្គម​ថ្មី​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​៩​វត្ត​នៅក្នុង​ស្រុក​សង្គម​ថ្មី​។

​នៅក្នុង​ពិធី​នេះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ចា​ន់ន​ន់​វិទ្យា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សង្គម​ថ្មី​។​លោក​សំលាង​ទ្រី​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​ព្រមទាំង​អនុប្រធាន​ក្រុមការងារ​និង​ថ្នាក់ដឹកនាំ​ស្រុក​ឃុំ​ជាច្រើនរូប​ទៀត នៅក្នុង​វត្ត​ត​សែង ឃុំរ​ណ​សិ​រ្យ ស្រុក​សង្គម​ថ្មី​។​

​លោក​ចា​ន់ន​ន់​វិទ្យា​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​។ដែលជា​និច្ច​ជា​កាល​លោក​តែង​គិតគូ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​យើង​។​ប្រជាពលរដ្ឋ​លោកយាយ​លោកតា​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ជា​រៀង​រហូតមក​។​

​ជាមួយគ្នា​នោះដែរ លោក ចាន់ ន​ន់​វិទ្យា ក៏បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ​លោក សំ លាង​ទ្រី និង​ក្រុមការងារ​ទាំងអស់​ដែលជា​និច្ច​ជា​កាល​បាន​លះបង់​នូវ​កម្លាំងកាយ​ចិត្ត​និង​ថវិកា​ចូលរួម​អភិវឌ្ឍន៍​កសាង​ទាំង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ​និង​ក្នុងស្រុក​សង្គម​ថ្មី​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។​

​សូមបញ្ជាក់ថា ថវិកា​ដែល​ត្រូវ​ប្រគេន​ព្រះសង្ឃ ក្នុង​ពិធី​ប្រគេន​ទៀនវស្សា​ក្នុងឱកាស​នេះ​មាន​ចំនួន ២៣.៤៧៥.៥០០​រៀល​ដែល​ថវិកា​នេះ​គឺ​បានមកពី​ការចូលរួម​ពី​ក្រុមការងារ​ថ្នាក់ជាតិ​និង​ក្រុមការងារ​ថ្នាក់​ខេត្ត​។

​ជាមួយគ្នា​នោះ ក្រុមការងារ​ក៏បាន​ចែកជូន​អំណោយ​ជូន​លោកយាយ លោកតា ក្នុង​ម្នាក់ៗ ទទួលបាន​ក្រ​ម៉ា​១ ថវិកា​៥.០០០​រៀល​និង​ឆ័​ត្រ​១​។​ចំណែក​សិស្សានុសិស្ស​៥០០​នាក់ ទទួលបាន​ថវិកា ក្នុង​ម្នាក់ៗ​៥.០០០​រៀល​។ ជាមួយគ្នា​នោះ ក្រុមការងារ​រួម​និង​ព្រះសង្ឃ​ប្រជាពលរដ្ឋ សិស្សានុសិស្ស បាននាំគ្នា​ដាំ​ដើមឈើ​នៅក្នុង​បរិវេណ​វត្ត​តា​សែង​ផងដែរ​៕S/​