ក្រុមការងារ​និង​មន្ទីរ​ដែនដី​នឹង​ចុះ​រៀប​ចំពុះ​ឡុ៍​និង​ចាប់លេខ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ​ក្នុង​ជំហាន​ទី​១

719
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ប្រឡាយ​ស្ទឹងមានជ័យ​ដែល រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ស្តារ​មួយ​កំណាត់ (​ជំហាន​ទី​១)​ពី​ស្ពាន​ស្ទឹងមានជ័យ​ឡើងមក រដ្ឋបាល​រាជធានី​ភ្នំ​បានរៀបចំ​រួចហើយ ហើយ​នៅ​សប្តាហ៍​ក្រោយ នែះ​ក្រុមការងារ​និង​មន្ទីរ​ដែនដី​នឹង​ចុះ​រៀបចំ​ពុះ​ឡុ​តិ៍ ចាប់លេខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ​ក្នុង​ជំហាន​ទី​១​។​
លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៨ ឧសភា ក្រោយ​កិច្ចប្រជុំ​ជាមួយ​ម​មន្ត្រី​ជំនាញ​នី​ង​អាជ្ញាធរ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រិះរក​វិធី​ថ្មីៗ​ទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​លិចលង់​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​។​
​លោកអ្នក​នាំពាក្យ​បាន​បន្តថា​៖​នៅ​សប្តាហ៍​ក្រោយ ក្រុមការងារ និង​មន្ទីរ​ដែនដី នឹង​ចុះ​ទៅធ្វើ​ការរៀប​ចំពុះ​ឡុ​តិ៍​ចាប់លេខ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ជំហាន​ទី​១ ហើយ​ក្នុង​ជំហាន​ទី​២ និង​ទី​៣ យើង​នឹងធ្វើ​បន្តបន្ទាប់​ទៀត ទៅតាម​ផែនការ​។ ក្នុងនោះដែរ សំរាប់​កំណាត់​ពីរ​ស្ពាន​ស្ទឹងមានជ័យ​ចុះទៅ​ដល់​ស្ថា​នី​បឹងទំពុន ក៏​យើង​នឹង​រៀបចំ​ជា​ផែនការ​ដើម្បី​ស្តារ​ប្រឡាយ​នេះ​ឱ្យមាន​ភាពល្អប្រសើរ ដើម្បី​ធ្វើជា​ផ្លូវទឹក និង​អាង​ស្តុ​ប​ទឹកជា​បណ្តោះអាសន្ន​ផងដែរ ។ ដោយឡែក​កិច្ចការ​ការងារ​មួយចំនួនទៀត មាន​ការងារ​រៀបចំ​លូ ការ​ដាក់លូ​ថ្មី ក៏ដូចជា​ស្តារ​ប្រឡាយ​តូចៗ​ផ្សេងៗ​ទៀត​ក៏​ជា​លទ្ធផល​ន​ឌ អង្គប្រជុំ​សំរ​ចេ​ដាក់​ផែនការ​ឲ្យ​ទាំង​ជំនាញ​សាធារណការ​ដឹកជញ្ជូន និង​ធនធានទឹក និង​រដ្ឋបាល​ខណ្ឌមានជ័យ​ដោយផ្ទាល់​សហកា​គ្នា និង​បែងចែក​ប្រភេទ​ការងារ​ទូទៅ​រៀងៗ​ខ្លួន សំដៅ​កាត់បន្ថយ​ការ​ជន់​លិច​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ដែលជា​ខណ្ឌ​រង​ការ​ជន់​លិច​ខ្លាំងជាងគេ​៕