ក្រុមការងារ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​តាមមើល​កីឡាករ​ពីររូប​គឺ រ៉ូ​បេន ឌា​ស និង ល្វី​ស​

294
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​សម្លឹងមើល​កីឡាករ​វ័យក្មេង​ពីររូប គឺ​កីឡាករ រូ​បេន ឌា​ស (Ruben Dias) របស់​ក្លិប បេន​ហ្វី​កា​(Benfica )​និង​កីឡាករ ផ្ល​រិ​នទី​ណូ ល្វី​ស (Florentino Luis) ជា​គោលដៅ​ផ្ទេរ​សម្រាប់​ខែមករា​។​
​ ​
​ខ្សែការពារ ឌា​ស និង​ខ្សែបម្រើ ល្វី​ស សុទ្ធតែ​ធ្វើបាន​ល្អ អំឡុង​ក្រុម Benfica យកឈ្នះ ក្រុម ប្រា​ហ្គា​(Braga) ៤-០ កាលពី​ថ្ងៃអាទិត្យ ស្របពេល ល្វី​ស ជួយ​រកបាន​គ្រាប់​បាល់ នាំមុខ​មុន​។​
​ ​
​យូ​ណាយ​ធី​ត​បាន​តាមមើល​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​រួមជាមួយ​នឹង​ក្លិប​នៅ​អឺរ៉ុប​ផ្សេង ទៀត​មាន លី​យ៉ុ​ន (Lyon) ,​សេ​វី​ល​ឡា ( Sevilla) និង​ក្លិប ន័​រ​វី​ច ស៊ី​ធី (Norwich City) ហើយ​ពួកគេ​ផ្តោត​ការយកចិត្តទុកដាក់​លើ​កីឡាករ​ឆ្នើម​ទាំងពីរ​។​
​ ​
​ឌា​ស បាន​ក្លាយជា​សមាជិក​ប្រចាំ​ក្នុង​ក្រុម​ជម្រើស Benfica ចាប់តាំងពី​បង្ហាញមុខ លើកដំបូង​កាលពី​ឆ្នាំ​២០១៧ ហើយ​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​វ័យក្មេង​ប្រចាំឆ្នាំ នៅ​ក្របខ័ណ្ឌ Primeira Liga សម្រាប់​រដូវ​កាល​ឆ្នាំ ២០១៧/១៨​។​
​ ​
​នៅ​រដូវ​កាល​ដដែល ឌា​ស បាន​បង្ហាញមុខ​លើកដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ និង​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​សម្រាប់​វើ​ល​ខាប់​បើទោះបីជា​មិនបាន​បង្ហាញមុខ ក្នុងការ​ប្រកួត​ក៏ដោយ​។​
​ ​
​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​នាំចូល​កីឡាករ​ជើងចាស់​បី​រូប​រួចហើយ​នៅ​រដូវក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​