ក្រុមការងារ​លោកស្រី​ម៉ៅ ម៉ា​ល័យ ចុះ​ជួសជុល ស្ថាបនា​ផ្លូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តប​សំណូមពរ​ពលរដ្ឋ​

703
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ក្រុមការងារ​លោកស្រី​ម៉ៅ ម៉ា​ល័យ ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ បានដាក់​គ្រឿងចក្រ​និង​កម្លាំង​ពលកម្ម​ចុះ​ជួសជុល ស្ថាបនា​ផ្លូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តប​សំណូមពរ​ពលរដ្ឋ​។​

​លោក​ប្រាក់ សារ៉ាក់ នៃ​ក្រុមការងារ​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ឲ្យ​ដឹងថា ដោយ​មើល​ឈើ​ញ​ការលំបាក​ក្នុងការ​ធ្វើដំណើ​ដឹកជញ្ជូន​កសិផល​និង​រក្សា​ទឹក​ទុក​ផង​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បានអោយ​ក្រុមការងា​ចុះទៅ​សម្រួល​ផ្លូវ​និង​ទំនប់ទឹក​ខាងលិច​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​សំរាប់​ពលរដ្ឋ​នៅ​សង្កាត់​នេះ​ប្រើប្រាស​។​

​លោក​បន្តថា ចំណែក​ផ្លូវ​ចាប់ពី​ភូមិ​ដឺ​ទៅ​ភូមិ​យាង​វៀន ក្នុង​ឃុំ​ផ្កាំ​ស្រុក​ស្វាយចេក ក៏​នឹង​បាន​ក្រាល​គ្រួស​ឆាប់ៗ​នេះដែរ​។ ចំពោះ​ផ្លូវ​ថ្មី​ពី​ភូមិ​ក្បាល​ក្របី​ឃុំ​បន្ទាយឆ្មារ​ទៅ​ភូមិ​អន្លង់​ត្រាច​ឃុំ​ថ្មពួក ក៏​ត​ហ​រូ​វ​បាន​គ្រឿងចក្រ​ក្រុមការងារ​ចុះ​ត្រួសត្រាយ សាងសង់​ផងដែរ​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​និង​ដឹក​កសិផល​៕