ក្រុមការងារ​ស្រុក​កណ្តោលជ្រុំ​នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ខ្យល់​កន្ត្រាក់​

857
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ នៅ​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមការងារ​ការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​កណ្តោលជ្រុំ ស្រុក ពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក តូច ចាន់នី ប្រធាន​ក្រុមការងារ , លោក ឈាង បាក់ អនុប្រធាន​ក្រុមការងារ និង ព្រះ​ភិក្ខុ ផាត់ សុ​ហាន ព្រះ​អនុគណ​ស្រុក ពញ្ញាក្រែក បាន​និមន្ត និង អញ្ជើញ​ចុះសួរសុខទុក្ខ និង នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​គ្រួសារ​ប្រជា​ពល​រដ្ឋា​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី ១០ ខែ ឧសភា កន្លងទៅ នៅក្នុង​ភូមិ ទួល​ពោធិ៍ ឃុំ កណ្តោលជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ ។​


​អំណោយ​ដែល​នាំយកទៅ​ចែកជូន​នាពេលនេះ មាន​អង្ករ មុង ភួយ កន្ទេល សម្ភារ​ប្រើប្រាស់​ផ្សេងៗ និង ថវិកា ។​


​លោក តូច ចាន់នី បាន​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​ពី​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​ស​ង្គ​កិច្ច និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ ជូន​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំងនោះ ដោយ​ឯកឧត្តម​សង្កត់ធ្ងន់ថា ឯ​ឧ​ត្ត​ម វង សូត មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅក្នុង​ស្រុក​ពញ្ញាក្រែក ទាំងមូល មាន​បញ្ហា​ហើយ ដោយ​មិន​ទទួលបាន​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល និង ក្រុមការងារ​ចុះជួយ​ស្រុក​ពញ្ញាក្រែក​នេះឡើយ ៕Kh


ក្រុមការងារ​ចុះជួយ​ឃុំ កណ្តោលជ្រុំ នាំយក​អំ​ណោ​​យ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ( រូបៈ ថន ប៊ុន​ហេន​)