ក្រុមការងារ​ស្រុក​បាណន់​ចុះ​សំណេះសំណាល និង​ថ្លែងអំណរគុណ​សមាជិក​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​

761
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ស្រុក​បាណន់ ក្រុម​ការចុះ​ជួយ​ស្រុក​បាណន់ កាលពី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បាណន់ លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ប្រធាន​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ទាំង​៨ បាន​ជួប​សំណេះសំណាល និង​ថ្លែង​អណរ​គុណ​ជូន​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក្នុងស្រុក​បាណន់ ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៩​ខែកក្កដា​កន្លងមក​បាន​ទទួល​ជ័យ​​ជំនះ​ភ្លូកទឹកភ្លូកដី​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល ប្រធាន​ក្រុមការងារ​បាន​ពាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី សម្តេច​ក្រឡាហោម​ស ខេង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សម្តេច​ទាំងបី តែងតែ​នឹករលឹក​ជានិច្ច និង​ថ្លែងអំណរគុណ ចំពោះ​សមាជិក​បក្ស​តាម​ភូមិ​ឃុំ​នីមួយៗ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​បាណន់​ទទួលបាន​លទ្ធផល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី​៦​បន្តទៀត​៕ ល​