ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​សូទ្រនិគម នាំយក​អំណោយ​ជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​មហន្តរាយ​រលំ​ផ្ទះ​ដោយសារ​ខ្យល់​កន្ត្រាក់​

918
ចែករម្លែក

​ដោយ : គូលែន / សៀមរាប ៖ កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨ លោក ម៉ក់ ប្រុស អភិបាលស្រុក និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​សូទ្រនិគម បាន​នាំយក​អំណោយ​ទៅ​ចែកជូន​គ្រួសារ​ដែល​រងគ្រោះ​រលំ​ផ្ទះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ រលំ​ផ្ទះ​ចំនួន ២​ខ្នង បណ្តាល​ឲ្យ​លោកយាយ​ម្នាក់​រងរបួស នៅ​ភូមិ​គោក​ចិន ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម​។​

​លោក ម៉ក់ ប្រុស បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​គឺមាន​ផ្ទះ​របស់​លោកយាយ ព្រឿ​ន សិ អាយុ ៦៣​ឆ្នាំ ហើយ​លោកយាយ​បាន​រង​បួស​ផងដែរ និង​ផ្ទះ​របស់​ក្មួយ​ស្រី ហឹម សាន្ត អាយុ​៣២​ឆ្នាំ ។ ​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ឃុំ​ចាន់​សរ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​លោក​បន្តថា អំណោយ​របស់​កាកបាទ​ក្រហម​ដែល​បាន​យកទៅ​ចែកជូន​នាពេលនេះ រួមមាន មុង​៣ ភួយ​៣ សារុង​៣ ក្រ​ម៉ា​៣ កន្ទេល​៣ ឆ្នាំង​២ ចាន​១០ ស្លាបព្រា​១០ ឡាំង​ទឹក​៤ មី​២​កេស អង្ករ​១៥០​គីឡូក្រាម ស័ង្កសី​២០​សន្លឹក ថវិកា ៣០​ម៉ឺន​រៀល​៕ B

ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​សូទ្រនិគម នាំយក​អំណោយ​ជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​មហន្តរាយ​រលំ​ផ្ទះ​ដោយសារ​ខ្យល់​កន្ត្រាក់​ (រូបថត ៖ គូលែន)