ក្រុមការងារ​អភិរក្ស​ត្រី​មេ​ពូជ​អំពាវ​នាវ​ដល់​ពលរដ្ឋ​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​

266
ចែករម្លែក

ដោយ:សុខុម​/ស្ទឹងត្រែង​ ៖ ​ក្រុមការងារ​អភិរក្ស​ត្រី​មេ​ពូជ​បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ​រក្សា​ពូជ​ត្រី​អោយនៅ​គង់វង្ស​។​

នៅ​ថ្ងៃទី​១៥ ​ខែកក្កដា​ ឆ្នាំ​២០១៩ អភិបាលក្រុង​ស្រុក​ទាំង​៦ ក្នុង​ខេត្តស្ទឹងត្រែង អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្តល់ជូន​នូវ​គ្រឿង​ឧបភោគបរិភោគ ក៏ដូចជា​
ថវិកា​មួយចំនួន ដល់​ក្រុមការងារ​អភិរក្ស​ត្រី​មេ​ពូជ ជាការ​លើកទឹកចិត្ត​ដល់​ពួកគាត់​ដែល​បាន​ស្ម័គ្រចិត្ត បំពេញការងារ​ទាំងយប់​ទាំង​ថ្ងៃ ក្នុងការ​ការពារ​ពូជ​ត្រី​នៅ​រដូវ​បិទ​នេសាទ​។​

លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋ​បា​ល​ជលផល​បាន​មាន​និយាយថា​ ​ក្រុមការងារ​អភិរក្ស​ត្រី​មេ​ពូជ ក៏​ដូច​ជា​ធនធាន​ជលផល ចុះ​បំពេញ​ការ​​ងារ​បាន​ជាង​៦០​ថ្ងៃ​មកហើយ ​ដោយ​ក្នុងនោះ​សម្រេចបាន​លទ្ធផល​គួរកត់សម្គាល់ និង​សង្កេតឃើញ​​ថា មានការ​ថយចុះ នូវ​អ្នកប្រព្រឹត្ត​បទល្មើស ក្រោយ​មានការ​ប្រឈម​ដាក់គ្នា​រវាង​អ្នកប្រព្រឹត្ត​បទល្មើស​នេ​
​សាទ និង​ក្រុម​អភិរក្ស​នាពេល​កន្លងមក ។

លោក ទុំ នី​រ៉ូ បាន​បញ្ជាក់ថា​ក្រោយ​ការថយចុះ​នូវ​បទ​ល្មើស​នេសាទ ពពួក​ត្រី​មេ​ពូជ​ទាំង​​អស់ ដែល​សល់​ពី​សំ​​ណាក់​ក្រុម​ប្រព្រឹត្ត​បទល្មើស​នេ​សា​ទ​នោះ អាចមាន​ឱកាស​បន្ត​ពូជ ក៏​ដូ​ច​ជា​ពង​កូន​បាន​រាប់ពាន់​លាន​ក្បា​ល​។​

លោក​សង្ឃឹមថា​ នៅ​ឆ្នាំក្រោយៗ​ទៀត បើសិន​អ្នកនេសាទ​ទាំងអស់​មានការ​យល់​ដឹង​ច្រើន ពី​ការ​ប្រឈម​នូវ​ការបាត់បង់​ពូជ​ត្រី​នោះ ហើយ​ងាក​មក​នេសាទ​តាម​កា​រ​ណែនាំ​របស់​ជំនាញ​ដូច​ក្នុងពេល​នេះ ​ធនធាន​ជលផល​ក្នុង​ខេត្ត​ស្ទឹងត្រែង​នឹង​អាច​ផ្គត់ផ្គង់​គ្រប់​​គ្រាន់​តាម​តម្រូវការ​របស់​អ្នក​បរិភោគ​ជាមិនខាន។​

លោក សាយ កុសល ​អភិបាលក្រុង​ស្ទឹងត្រែង​បាន​និយាយ​លើកឡើង​ផងដែរ​ថា​ការការពារ និង​អភិរក្ស​ធនធាន​ជល​ផ​ល​ក្នុងឆ្នាំនេះ​ឃើញថា​ទទួលបាន​ល​ទ្ធ​ផល​គួរ​ជាទី​កោតសរសើរ ហើយ​ត្រូវ​បន្តធ្វើ​នៅ​ឆ្នាំក្រោយ​ទៀត ធ្វើ​យ៉ា​​ង​ណា​ឲ្យ​បងប្អូន​ប្រជា​នេសាទ​ទាំង​អស់​ទទួលស្គាល់ថា ការប្រើ​ឧ​បករ​​ណ៍​នេសាទ​ខុសច្បាប់ វា​ជះឥទ្ធិពល​ខ្លាំងណាស់​ដល់​ផលប្រយោជន៍​សា​ធា​រណ​: ជាពិសេស គឺ​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្តង ។

លោក​អភិបាលក្រុង​បន្តថា​ការថែរក្សា និង​ការពារ​ធន​ធា​ន​ជលផល មិនមែន​ត្រឹមតែ​សម្រាប់​ជា​ម្ហូបអាហារ​មួយផ្នែក​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​ទាក់ទាញ​ដល់​ផ្នែក​វិ​ស័​យ​ទេសចរណ៍​ទៀតផង​។ បងប្អូន​ជា​ភ្ញៀវទេសចរ​ពេលមកដល់​ខេត្តស្ទឹងត្រែង​គេច​ង់​មក​ទស្សនា​ធនធានធម្មជាតិ និង​កម្សាន្ត​បែប​ស្ទូចត្រី​ផង បរិភោគ​ធនធាន​ជលផល​ទៀតផង៕​B/