ក្រុមកីឡា​ការិនី​ចែវ​ទូក​វៀតណាម​ដណ្តើមបាន​មេដាយមាស​ទី​១​ក្នុង​ព្រឹត្តិការណ៍ Asian Games

950
ចែករម្លែក

​ក្រុមកីឡា​ការិនី​ចែវ​ទូក​វៀតណាម​បាន​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​សីហា​ដើម្បី​នាំយក​មេដាយមាស Asian Games តែមួយគត់​ជូន​ប្រទេស​របស់ខ្លួន ខណៈដែល​ប្រទេស​ចិន​ដណ្តើមបាន​មេដាយមាស ៦ គ្រឿង​លើ​វិញ្ញាសា​ចែវ​ទូក​នៅលើ​បឹង​ផា​ឡេ​ម​បាង​។​

​ក្រុមកីឡា​ការិនី​ទម្ងន់​ស្រាល​៤​នាក់​របស់​វៀតណាម​បានឈ្នះ​មេដាយមាស​ក្នុងការ​ប្រណាំងទូក​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ចែវ​ទូក​វិ​ញ្ញា​ចុងក្រោយ ដែល​បាន​ប្រារព្ធ​ឡើង​នៅក្នុង​ទីក្រុង​សហ​ម្ចាស់ផ្ទះ ផា​ឡេ​ម​បាំង​។​

​នាង តា​ថា​ញ់ វៀន បាន​និយាយ​ជាមួយ​ស្នាមញញឹម​នៅលើ​មុខ​របស់​នាង​ថា “​យើង​មាន​មោទនភាព​និង​កិត្តិយស​ណាស់ ដោយសារតែ​យើង​បាន​នាំ​ជ័យជម្នះ​ដល់​ប្រទេស​របស់​យើង​។ ខ្ញុំ​មិនដែល​គិតថា​ខ្ញុំ​អាច​ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួតប្រជែង​ដូច្នេះ​ទេ​”​។​

​អ៊ីរ៉ង់​ដណ្តើមបាន​មេដាយប្រាក់​ក្នុង​ព្រឹត្តិការណ៍​ដូចគ្នានេះ ដែលជា​លទ្ធផល​ល្អ​បំផុត​សម្រាប់​វិ​ញ្ញា​ចែវ​ទូក​ផ្នែក​នារី ប៉ុន្តែ​សមាជិក​ម្នាក់​ក្នុង​ក្រុម គឺ នាង ណា​ហ្សា​នី​ន រ៉ា​ម៉ា​នី ស្ទើរតែ​មិនអាច​ឈរ​រួច​ដើម្បី​ទទួល​មេដាយ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ក្រោយពី​ការប្រណាំង​និង​ត្រូវបាន​សែង​តាម​ប្រង់​ការ បន្ទាប់ពី​ពិធី​ប្រគល់​មេដាយ​៕ ដោយ៖ កញ្ញាដាលីស

ចិន​បាន​ដណ្តើម​មេដាយមាស ៦ ក្នុងចំណោម​មេដាយមាស ៨ ពី​វិញ្ញាសា​ចែវ​ទូក​ផ្នែក​នារី