ក្រុមកីឡា ប៉េតង់​កម្ពុជា​ត្រឡប់​មកពី​បារាំង​វិញ​

1885
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុម​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា ដែល​ម្ចាស់​មេដាយមាស និង​មេដាយប្រាក់ នៃ​ព្រឹត្តិការណ៍​ការប្រកួត​ពាន​រង្វាន់ Trophee L`Equipe 2018 នៅ​ប្រទេស​បារាំង ដែលជា​ព្រឹត្តិការណ៍​ប្រកួត​ចម្រាញ់​យកតែ​កីឡាករ​-​កីឡាការិនី​ម្ចាស់​មេដាយមាស កម្រិត​ពិភពលោក បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នា​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​។​

​លោក ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង កីឡា លោក ផាត់ បញ្ញា​សុជាត ក៏​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា តំណាង​ប្រធាន​មជ្ឈមណ្ឌល និង​លោក ណ​យ ផាន​ណា តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ទៅ​ស្វាគមន៍ ចំពោះ​ការវិលត្រឡប់​នេះ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​នេះ​ក្រុមកីឡា​ប៉េតង់​កម្ពុជា ដណ្តើម​មេដាយ​៥​គ្រឿង ក្នុងនោះ មេដាយមាស​៣​គ្រឿង និង​មេដាយប្រាក់​២​គ្រឿង​ទៀត​។ ការប្រកួត​ពានរង្វាន់ TropheeL`Equipe2018 នេះ មាន​៧​ប្រទេស​ចូលរួម សុទ្ធសឹង​ជា​ប្រភេទ​ប្រទេស​ដែលមាន កីឡាករ​-​កីឡាការិនី​ម្ចាស់​មេដាយមាស​កម្រិត​ពិភពលោក រួមមាន អ៊ីតាលី ថៃ ខ្មែរ ទុយ​ណេ​ស៊ី ដា​ណឺ​ម៉ាក ម៉ា​ដា​ហ្កា​ស្កា ចំណែក​ប្រទេស​បារាំង​មាន​២​ក្រុម​៕ ល​