ក្រុមគ្រូពេទ្យ​និង​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ជាង​៦០០​នាក់​ដោយ​ឥតគិតថ្លៃ​

124
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​វ៉ា​ថន​អភិបាលខេត្ត​ក្រចេះ​និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សាខា​ខេត្ត​បាន​ដឹកនាំ​ស​ម្ព័​ន​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​មន្ត្រី​មន្ទីរ​សុខាភិបាល​ចំនួន​៤៥​រូប​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៦៩៦​នាក់​ដោយ​ឥតគិតថ្លៃ​។​ពួកគាត់​រស់នៅក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​

​លោក​អភិបាល​ខេត្តក្រចេះ​បាន​បញ្ជាក់ថា​៖​ក្រុមការងារ​សម្ព័ន្ធ​គ្រូពេទ្យ​ស​.​ស​.​យ​.​ក​ជា​ក្រុម​ស្ម័គ្រ​ចិត្តបាន​ចុះមក​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ​នៅតាម​បណ្ដា​ទីតាំង​ផ្សេងទៀត​។​ដោយ​យើង​មាននូវ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​ផងដែរ​។​ដើម្បី​ជួយ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​យើង​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​និង​យក​សេវា​ព្យាបាល​មួយ​នេះ​មកឱ្យ​កៀក​ផ្ទះ​ពូក​គាត់​ក្នុង​ការផ្ដល់​ភាពងាយស្រួល​ដល់​ពួកគាត់​។

​លោក​បន្តថា​៖ ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្តែង​ចេញពី​សេចក្តីស្រឡាញ់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​ដូចគ្នា​ខ្មែរ​ស្រឡាញ់​ខ្មែរ​។​ខ្មែរ​រួបរួមគ្នា​តែមួយ​អនាគត​តែមួយ​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្ខពួក​សាសនា​ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​មួយចំណែក​ព្រោះ​បញ្ហា​សុខភាព គឺជា​មូលដ្ឋានគ្រឹះ​ដើម្បី​ឆ្ពោះទៅរក ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ ។

លោក ងី ប៊ុន​ឡែ​ន​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ថ្លែងឱ្យដឹងថា​”​ខ្ញុំ​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​បាន​ចូលរួម​ជាមួយ​សម្ព័ន្ធ​គ្រូពេទ្យ​ស​.​ស​.​យ​.​ក​និង​អា​ជ្ញ​ធរ​ខណ្ឌ​រៀបចំ​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​នៅថ្ងៃនេះ​។​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​នោះ​រួមមាន​៖ ជំងឺ​ទូទៅ ៣៥០​នាក់ ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ១០២​នាក់ ជំងឺ​ភ្នែក ៩៥ នាក់ ជំងឺ​កុមារ ៣៥០​នាក់ ពិនិត្យ​អេកូ​សាស្ត្រ ៣៦​នាក់​” ៕S/