ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ប្រាសាទ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប

627
ចែករម្លែក

​​ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​ថ្ងៃទី​៣០ និង​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​អញ្ជើញ​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ​ប្រទេស​ថៃ ចំនួន​១៨​នាក់ មក​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​រយៈពេល​២​ថ្ងៃ​។​

លោក​ឧកញ៉ា សៀង ណាំ បាន​និយាយថា ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ប្រាសាទ បាន​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជម្ងឺ ដែល​រូបលោក​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ទីនោះ បានជា​សះស្បើយ​ដូច​បំណង​។

លោក​ឧកញ៉ា បាន​បន្តថា តាងនាម​ខ្ញុំបាទ​តំណាង​ឲ្យ​អ្នក​ជម្ងឺ និង ក្នុងនាម​ខ្ញុំ​ផ្ទាល់ សូម​ថ្លែង​អំណរ​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​បាន​ជួយ​ព្យាបាល​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ហើយ​សូម​ជូនពរ​ក្រុមគ្រូពេទ្យ​ទាំងអស់​ដែល​បានមក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​យើង​នេះ សូម​ជួបតែ​សំណាងល្អ និង ទទួលបាន​ជោគជ័យ​ថែមទៀត​ក្នុងឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ​៕B/