ក្រុមគ្រូពេទ្យ​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​មន្ត្រី​និង​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​

440
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​តាមរយៈ​ទេសរដ្ឋមន្ត្រី​មាស​សុភា​និង​តំណាងរាស្ត្រ​សួស​យ៉ា​រ៉ា​សេវា​ប្រឹក្សា​សុខភាព​ប្រជាជន​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ពលរដ្ឋ​នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​ស្រុក​ឆែប​ដោយ​ឥតគិតថ្លៃ​។​

​លោក សុខ សាន្ត​តា​រ៉ា អភិបាលស្រុក​ឆែប បាន​ថ្លែងថា ថ្ងៃនេះ​ជំនួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ឆែប​។​លោក​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​និង​លោក​សួស​យ៉ា​រ៉ា​ដែល​បានឱ្យ​ក្រុមគ្រូពេទ្យ​ប្រឹក្សា​សុខភាព​ប្រជាជន ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​។​

​លោក សុខ សាន្ត​តា​រ៉ា បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បានធ្វើឱ្យ​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​គ្រប់​ទីកន្លែង​។​ពិសេស​សម្តេច​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត​ស្រុក​ត្រូវ​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​តាម​តំបន់​ឆ្ងាយៗ​ដើម្បី​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​៕S/​