ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​ចុះ​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​ជិត​២​ពាន់​នាក់​

128
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ប្រជាពលរដ្ឋ​និង​គ្រួសារ​កងទ័ព​ចំនួន​១.៩២៧​នាក់​បានទទួល​ការ​ព្យ​បាល​ជំងឺ​ឥតគិតថ្លៃ​ពី​ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​ដែល​ដឹកនាំ​ដោយ​លោកស្រី​ប្រធាន​ហ៊ុន​ម៉ា​ណា​។​សកម្ម​ភាពចុះ​ពិនិត្យ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​នេះ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅក្នុង​ទីតាំង​វរ​សេនា​តូច​លេខ​៣៩២​ស្ថិត​ភូមិ​រុងរឿង​៥​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​
​ក្នុង​ពិធី​នោះ​មានការ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​,​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​និង​លោក​មេបញ្ជាការ​មេបញ្ជាការរង​ព្រមទាំង​ក្រុមការងារ​ប្រចាំ​ទិស​ទី​១​ប្រាសាទព្រះវិហារ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​.​ថៃ និង​ឡាវ​។​

​នាឱកាស​នោះ​លោកស្រី​ហ៊ុន​ម៉ា​ណា​ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​បាន​ថ្លែង​សំណេះសំណាល​និង​នាំយក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែលជា​និច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេ​តែងតែបាន​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

ជាមួយនេះដែរ​លោកស្រី​ប្រធាន​ក៏បាន​ផ្តល់នូវ​ការអប់រំ​ផ្នែក​សុខភាព​បន្ថែម​ជូន​ដល់​ប្រជា​ពើ​រដ្ឋ​ទាំងអស់​ដែល​បាន​អញ្ជើញ​មក​ទទួលយក​សេវា​ពិនិត្យ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​សម្រាប់​ថ្ងៃនេះ​។​ប្រកបដោយ​អារម្មណ៍​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ជួយផ្តល់​សេវា​ថែទាំ​សុខភាព​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​បង្ខិត​ជិត​មកដល់​មូលដ្ឋាន​របស់​ពួកគាត់​។​

ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តបាន​បន្ត​វាស់​ភ្នែក​ចែកជូន​វែ​នតា​សម្រាប់​លោកយាយ​លោកតា​ចំនួន​៣០០​នាក់​។​ចែកជូន​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​និង​សំលៀកបំពាក់​ជូន​ដល់​លោកយាយ​លោកតា​ព្រមទាំង​ចែកជូន​រទេះរុញ​សម្រាប់​ជនពិការ​ចំនួន​៩​គ្រឿង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​៕S/​