ក្រុមគ្រូពេទ្យ​វះកាត់​យក​ដុំ​សាច់​ខួរក្បាល​ធំ​បំផុត​លើ​លោក​ទម្ងន់​ដល់​ទៅ ៥ គីឡូក្រាម​ចេញពី​ក្បាល​របស់​បុរស​ឥណ្ឌា​ម្នាក់​

471
ចែករម្លែក

​ក្រុមគ្រូពេទ្យ​វះកាត់​នៅ​ប្រទេស​ឥណ្ឌា​បាន​វាះ​កាត់ចេញ​នូវ​អ្វីដែល​ពួកគេ​អះអាងថា​ជា​ដុំ​សាច់​ខួរក្បាល​ធំជាងគេ​បំផុត​លើ​លោក​។​

​បុរស​អាយុ ៣១ ឆ្នាំ​រូបនេះ​តាម​ដឹងបាន​ទុកឱ្យ​ដុំ​សាច់​នេះ​ដុះ​តាម​ដំណើរ​របស់​វា​អស់​រយៈពេល ២០ ឆ្នាំ ដោយសារ​គាត់​ភ័យខ្លាច​ពេក​និង​ពុំមាន​ប្រាក់​គ្រប់គ្រាន់​ក្នុងការ​វះកាត់​។​

​នៅមុន​ពេលដែល​ដុំ​សាច់​នេះ​ត្រូវបាន​យកចេញ វា​មាន​ទម្ងន់ ៥ គីឡូក្រាម ដែល​វេជ្ជបណ្ឌិត​និយាយថា​ធំ​ជាង​អ្វីដែល​បាន​កត់ត្រា​ក្នុង​របាយការណ៍​វេជ្ជសាស្ត្រ​ទៅទៀត​។​

​គ្រូពេទ្យ​វះកាត់​របស់គាត់​បាន​និយាយថា​ដុំ​សាច់​មហារីក ដែល​របាយការណ៍​ក្នុង​តំបន់​និយាយថា​ជា​ជំងឺមហារីក គឺ​ស្ទើរ​តែមាន​ទំហំ​ប៉ុន​ក្បាល​របស់គាត់​។​

​បុរស ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះថា សាក់​ទី​វែ​ល (Sakthivel) កំពុងតែ​ងើប​ពីរ​បួស​វះកាត់​និង​មាន​សុខ​ភាពល្អ​ធម្មតា បន្ទាប់ពី​គ្រូពេទ្យ​ចំណាយពេល​វះកាត់ ១០ ម៉ោង​៕ ដោយ៖ កញ្ញាដាលីស

លោក​សាក់​ទី​វែ​ល​កំពុង​ងើប​ពីរ​បួស​វះកាត់​និង​មាន​សុខភាព​ធម្មតា