ក្រុមគ្រូពេទ្យ​វះកាត់​នាំគ្នា​ថតរូប​ស៊ែ​ល​ហ្វី​អបអរ បន្ទាប់ពី​វះកាត់​បំបែក​ទារិកា​ពោះ​ជាប់​គ្នា​អាយុ ៣ ថ្ងៃ​ដោយ​ជោគជ័យ​

1124
ចែករម្លែក

​នេះ​គឺជា​រូបថត​ស៊ែ​ល​ហ្វី​អបអរសាទរ ដែល​ក្រុមគ្រូពេទ្យ​វះកាត់​មួយក្រុម​បាន​ថត បន្ទាប់ពី​ការវះកាត់​បំបែក​កូនភ្លោះ​ខ្លួន​ជាប់​គ្នា​ទទួលបាន​ជោគជ័យ​។​

​ទារិកា ដែលមាន​អាយុ​ទើប ៣ ថ្ងៃ​ពេលធ្វើ​ការវះកាត់ គឺមាន​ទម្ងន់​ត្រឹមតែ ៣,១៧ គីឡូក្រាម​ប៉ុណ្ណោះ​រវាង​ពួកគេ ហើយ​បាន​ជាប់​គ្នា​នៅត្រង់​ក្បាលពោះ​។​

​ក្រុម​វេជ្ជបណ្ឌិត​នៅ​ឥណ្ឌា​បាន​បញ្ចុះបញ្ចូល​ឪពុកម្តាយ​របស់​កូនភ្លោះ​មិន​បញ្ចេញ​ឈ្មោះ​នេះ​ថា ការវះកាត់​បំបែក​គឺជា​ជម្រើស​ល្អ​បំផុត បើទោះបីជា​ពួកគេ​មានការ​ភ័យខ្លាច​ក៏ដោយ​។​

​ការវះកាត់​រយៈពេល ៥ ម៉ោង​ដ៏​លំបាក​ទីបំផុត​បានទទួល​ជោគជ័យ ហើយ​កូនស្រី​ទាំង​២​ត្រូវគេ​រំពឹងថា​នឹង​បានចេញ​ទៅផ្ទះ​វិញ​នៅ​ចុង​សប្តាហ៍​នេះ​។​

​គ្រូពេទ្យ​វះកាត់​នៅ​ក្រុង​វ៉ា​រ៉ា​ណា​ស៊ី រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​ស្ថិតនៅ​ចម្ងាយ ៣០០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ឡុ​ក​ណូ​វ បានធ្វើការ​វះកាត់​ដោយ​ឥតគិតថ្លៃ ដោយសារ​ឪពុកម្តាយ​ពុំមាន​លទ្ធភាព​បង់ប្រាក់​៕ ដោយ៖ កញ្ញាដាលីស

កូនភ្លោះ​ពោះ​ជាប់​គ្នា​ត្រូវបាន​វះកាត់​បំបែក​បានសម្រេច​នៅ​ឥណ្ឌា