ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ ចុះ​ព្យាបាល​ជំងឺ​ជូន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​នៅ​ស្រុក​ពួក

187
ចែករម្លែក

​​ដោយ:​គូលែន​/​សៀមរាប​ ៖ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ឃុំ​សសរស្ដម្ភ និង​ឃុំ​ដែល​នៅ​ជិតៗ​គ្នា​ក្នុងស្រុក​ពួក កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង សាលាបឋមសិក្សា​សសរស្ដម្ភ ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប ។​

មន្ត្រី​អាជ្ញាធរ​ស្រុក​ពួក បាន​និយាយថា ដោយបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​គណៈ​អភិបាលខេត្ត​សៀមរាប ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ បាន​ចាប់​ផ្តេ​ី​ម​ដំណេ​ី​រការ​ព្យាបា​លេ​ជំងឺ​ជូន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ទូទាំង​ឃុំ​សសរស្ដម្ភ និង​ឃុំ​ដែល​នៅ​ជិតៗ​គ្នា ដោយ​ឥតគិតថ្លៃ។​

មន្ត្រី​ដដែល​បាន​បន្តថា ការព្យាបាល​មាន​រយះពេល​២​ថ្ងៃ ដោយមាន​ការចូលរួម​ពី តំណាង​អជ្ញាធរ​ស្រុក​ពួក លោក​មេឃុំ សសរស្តម្ភ តំណាង​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បុគ្គលិក​មន្ទីរពេទ្យ​ពួក និង​មណ្ឌល​សុខភាព និង​មានការ​ចូលរួម​ពី​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ។

មន្ត្រី​ដដែល​បាន​បន្តទៀតថា ជា​លទ្ធផល​នៃ​ការព្យាបាល​ក្នុង​ថ្ងៃ​ទីមួយ​ទាំង​សិស្សា​នុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ សម្រេចបាន​ចំនួន ៧៦៥​នាក់ ព្រមជាមួយ​នោះ​ក្រុមការងារ​ក៏បាន​ចែកជូន​នូវ​អង្ករ​ដល់​សិស្ស និង​គ្រួសារ​ក្រីក្រ​ផងដែរ។ ក្នុងនោះដែរ​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ខេត្ត ក្រុមការងារ​ខេត្ត និង​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​កូរ៉េ និង​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់​ក្នុងការ​ជម្រុញ​អោយ​សកម្មភាព​មនុស្សធម៌​នេះ​ឡើង​៕B/