ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ខេត្ត​ជាំ​ង​ស៊ូ​ជួយ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​

135

(​ភ្នំពេញ)៖​តាមរយៈ​ក្រុមហ៊ុន​វិនិយោគទុនតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ក្រុម​គ្រូពេទ្យ​ជំនួយ​ស្ម័គ្រចិត្ត​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន បាន​មកដល់​ប្រទេស​កម្ពុជា ដើម្បី​អនុវត្តសកម្មភាព​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រលើកទី​៤​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។​

​ផ្នែក​ព័ត៌មាន​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០១៨​ថា ពី​ថៃ្ង​ទី​១​ដល់​៥​ខែកុម្ភៈ ការិយាល័យ​កិច្ចការបរទេស​នៃ​រដ្ឋាភិបាល​ខេត្ត​ជាំ​ង​ស៊ូ​របស់​ប្រទេស​ចិន​និង​សាកលវិទ្យាល័យ​ឱសថ​ទី​២​ណាន​ជី​ង​បាន​ចាត់​លោក​ហាវ វិ​ន អនុប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​ដឹកនាំ​ក្រុម​សង្គ្រោះ​បឋម​ខេត្ត ជាំ​ង​ស៊ូ ដោយ​សហការ​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិ​សេល​ខេត្ត​ព្រះសីហនុ​បានជ្រើសរើស​មណ្ឌល​សុខភាព​តក្កវិទ​ស្រុក​កំពង់​សិលា មណ្ឌល​សុខភាព​អូរជ្រៅ​ស្រុក​ព្រៃនប់និង​តំបន់​សេ​ដ្ធ​កិច្ច​ពិ​សេល​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា កម្មវិធី​នេះ​មាន​តាំងពី​ឆ្នាំ ២០១៥​មក រដ្ឋ​បាល​ខេត្ត​ជាំ​ង​ស៊ូ បាន​ចាត់​ឲ្យ​ក្រុម​សង្គ្រោះ​បឋម​៤​លើក​មកហើយ​មកកាន់​ខេត្ត​ព្រះសីហនុ​។ ក្រុម​ព្យាបាល​វេជ្ជសាស្ត្រ​លើក​ទី​៤​នេះ បាន​ចូលរួម​ជាមួយ​គ្រូពេទ្យ​ជំនិត​៨​នាក់ នៃ​សាកលវិទ្យាល័យ​ឱសថ​ទី​ពីរ​នៅ​ក្រុង​ណាន​ជី​ង ដែល​ក្នុងនោះ​រួមមាន​អ្នកឯកទេស​ជំងឺ​ទូទៅ ជំងឺ​ខាងក្នុង ផ្នែក​ឆ្អឹង ផ្នែក​ភ្នែក ផ្នែក​រោគ​ស្ត្រី​ជំងឺ​កុមារ​និង​ផ្នែក​ស្បែក​ជាដើម​ដោយមាន​អ្នកជំងឺ​១.៦៥៥​នាក់​បានមក​ពិនិត្យ​។​ស្របពេល​ជាមួយគ្នានេះ ក្រុម​ព្យាបាល​វេជ្ជសាស្ត្រ​បាន​ផ្សព្វផ្សាយ​ឲ្យ​អ្នកស្រុក​យល់ដឹង ពី​សុខភាព​និង​អនាម័យ​ផងដែរ​៕​ដោយៈ​ប​.​ខុន​/sn

ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ចិន​ជួយ​ព្យាបាល​ជំងឺ​ពលរដ្ឋ​នៅខេត្ត​ព្រះសីហនុ​មិន​គិតថ្លៃ​