ក្រុមគ្រូពេទ្យ ជួយ​វះកាត់​យក​ដុំ​សាច់​ធំ​បំផុត​លើ​ពិភពលោក ចេញពី​ក្រលៀន​ស្ត្រី​ឥណ្ឌា​ម្នាក់

657

​ក្រុមគ្រូពេទ្យ​វះកាត់​ឥណ្ឌា​បាន​យក​ដុំ​សាច់​ធំ​បំផុត​លើ​ពិភពលោក​ចេញពី​ក្រលៀន​ស្ត្រី​ម្នាក់ ហើយ​វា​មាន​ទំហំ​ធំ​ជាង​ក្រលៀន​របស់គាត់​ដល់​ទៅ ៥០ ដង​ឯណោះ​។​

​ស្ត្រី​ឈ្មោះ ម៉ាន់​ជូ ទេវី អាយុ ២៨ ឆ្នាំ​បាន​ត្អូញត្អែរ​អំពី “​ដុំ​សាច់​” នៅ​ខាងឆ្វេង​ខ្លួនប្រាណ​របស់​នាង ៣ ឆ្នាំ​មុនពេល​ការ​ស្កែ​ន​បង្ហាញ​ដុំ​សាច់​ប្រវែង ៣១ សង់ទីម៉ែត្រ និង​ទទឹង ១៩ សង់ទីម៉ែត្រ​។​

​ក្រុមគ្រូពេទ្យ​វះកាត់​បាន​ចំណាយពេល ៨ ម៉ោង​ដើម្បី​យក​ដុំ​សាច់​ទម្ងន់ ៥,៥ គីឡូក្រាម​ចេញពី​ក្រលៀន​របស់​នាង ដែល​បានធ្វើឱ្យ​ក្រិន​សរីរាង្គ​ដទៃទៀត​របស់​នាង​ផងដែរ​។​

​ក្រុមការងារ​នៅ​មន្ទីរពេទ្យ​ឡុ​ក​ម៉ាន់​យ៉ា ធី​ល​ឡាក់​នៅ​សង្កាត់​ស៊ី​យ៉ុ​ន​ក្នុង​ទីក្រុង​មុំ​បៃ​បាន​និយាយថា ក្រលៀន​ធម្មតា​មាន​ទម្ងន់​ពី ១១០ ទៅ ១៤០ ក្រាម ប៉ុណ្ណោះ​។​

​អ្នកជំនាញ​នៅ​សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​សបាន​បញ្ជាក់ថា វា​ជា​ដុំ​សាច់​ក្នុង​ក្រលៀន​ធំជាងគេ​បំផុត មិន​ធ្លាប់​បានឃើញ​ពីមុនមក​៕ ដោយ៖ កញ្ញាដាលីស

គ្រូពេទ្យ​ចំណាយពេល ៨ ម៉ោង វះ​យក​ដុំ​សាច់​ចេញពី​ក្រលៀន​ស្ត្រី​ឥណ្ឌា
គ្រូពេទ្យ​ចំណាយពេល ៨ ម៉ោង វះ​យក​ដុំ​សាច់​ចេញពី​ក្រលៀន​ស្ត្រី​ឥណ្ឌា