ក្រុមគ្រួសារ​កងទ័ព​កំពុង​ជួប​ការខ្វះខាត​សុំ​មេបញ្ជាការ​យោធភូមិភាគ​ពិសេស​ជួយឧបត្ថម្ភ​និង​សង្គ្រោះ

464
ចែករម្លែក

ដោយៈ ក​ង្រី​/​ខេត្តកំពង់ឆ្នាំងៈ​លោក​អនុសេនីយ៍ឯក សុខ ផល្លី អត្តលេខ ០៥៦៩៣៨ មុខតំណែង នាយការិយាល័យ​ទី​២​ប្រចាំខេត្ត​កំពង់ឆ្នាំង​អង្គភាព​យោធភូមិភាគ​ពិសេស​មាន​ទីលំនៅ​ក្នុងភូមិ​ម៉ុង​បារាំង​សង្កាត់​ប្អៀ​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​។

​លោក​កំពុងមាន​ជំងឺមហារីក​ច្រមុះ​និង​ភ្នែក​ង​ងិ​ត​ធ្ងន់ធ្ងរ​មើលមិនឃើញ​និង​បាន​សំរាក​ព្យាបាល​នៅក្នុង​លំនៅស្ថាន​។​ក្រោយពី​បានមកពី​ព្យាបាល​នៅ​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ប្រទេស​វៀតណាម​និង​មន្ទីរពេទ្យ​រ៉ុ​ស្សី​ក្រុងភ្នំពេញ​ខណៈដែល​ក្រុម​គ្រួ​គ្រូពេទ្យ​អស់​លទ្ធភាព​ព្យាបាល​ហើយ​នោះ ។

​ក្រុមគ្រួសារ​គោរព​សំណូមពរ​ដល់​មេបញ្ជាការ​យោធភូមិភាគ​ពិសេស មេត្តា​អនុគ្រោះ​ជួយឧបត្ថម្ភ និង​សង្គ្រោះ ដល់​លោក អនុសេនីយ៍ឯក សុខ ផល្លី ជា​ស្វា​ម៉ី និង​ជា​លោកឪពុក ដោយ​អនុ គ្រោះ​ផង​ចុះ ព្រោះថា​ជាង​១​ខែ​មកនេះ​ក្រុមគ្រួសារ បាន​ចំណាយ​ថិ​ការ​ដែលមាន​ក្នុង​គ្រួសារ អស់​ទៅហើយ ប៉ុន្តែ​ជម្ងឺ​ដ៏​សាហាវ​នេះ​មិនទាន់បាន​ធូរស្រាល​នៅឡើយ ៕S/​

#