ក្រុមគ្រួសារ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​បុរស​ម្នាក់​តណ្ហា​ក្រាស់​រំលោភ​ម្តាយក្មេក​រហូត​ធ្លាក់ឈាម​

376

​(​កំពត​)៖​បុរស​ម្នាក់​ដែល​ប្រពន្ធ​ស្លាប់ចោល​ជាង​១​ខែ​តែ​ជននេះ​ដោយមាន​តណ្ហា​ក្រា​សបាន​ផឹកស្រា​ស្រវឹង​ចាប់​ម្តាយក្មេក​រំលោភ​ជាច្រើន​ដង​រហូត​ធ្លាក់ឈាម​ទើប​ក្រុមគ្រួសារ​ដឹង​ទៅប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជន​គំរក​នោះ​តែម្តង​។​ករណី​ដ៏​ស្អប់ខ្ពើម​នេះ​បានកើត​ឡើង​និង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​នោះ​នៅក្នុង​ខេត្តកំពត​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃទី​២៣ តុលា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ជនល្មើស​គឺជា​កូនប្រសារ​បាន​ចាប់រំលោភ​ម្តាយក្មេក​ខ្លួនឯង​រហូត​ធ្លាក់ឈាម​ខ្លាំង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ទើប​ក្រុមគ្រួសារ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង​។​ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ​ឈ្មោះ ឃួន ស៊ា​ក អាយុ​៤៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ​កូន​២​នាក់​ដែល​ប្រពន្ធ​ទើប​ស្លាប់ចោល​ជាង​១​ខែ​តែប៉ុណ្ណោះ​។

រីឯ​ម្តាយក្មេក មាន​អាយុ​៦៨​ឆ្នាំ​។​ប្រភព​បាន​បន្តថា ជនសង្ស័យ​ជា​កូនប្រសា តាំងពី​ប្រពន្ធ​ស្លាប់ចោល​ជាង​១​ខែ​នេះ គេ​បានរស់នៅ​ផ្ទះ​ជាមួយ​ម្តាយក្មេក​(​ជនរងគ្រោះ​) និង​កូន​២​នាក់ ។​ការរស់នៅ​ជាមួយគ្នា ល្ងាច​ឡើង​កូនប្រសារ​តែងតែ​ដើរ​ផឹកស្រា មុនពេល​ចូល​សម្រាក​នៅផ្ទះ ។

មួយរយៈ​ចុងក្រោយ​នេះ អាច​ចាត់​ថា តណ្ហា​របស់​ជនសង្ស័យ​រើ​ឡើង​ខ្លាំង ដោយបាន​បំពាន​លើ​ម្តាយក្មេក​ជាច្រើន​ដង ។​តែ​ជនរងគ្រោះ​មិនមាន​ប៉ះពាល់​សុខភាព​ធំដុំ​ទេ ។ ប៉ុន្តែ​លើក ចុងក្រោយ​នេះ ជនសង្ស័យ​អាច​សម្រុក​ខ្លាំងពេក បណ្តាលឱ្យ​ជនរងគ្រោះ​មាន​បញ្ហា​ខ្លាំង បានធ្វើឱ្យ​ឈឺ​ចុកចាប់ និង​បាន​តម្រូវ​ឲ្យ​ក្រុមគ្រួសារ​កូនចៅ​នាំទៅ​កាន់​មន្ទីរពេទ្យបង្អែក​ស្រុក ដើម្បី​ព្យាបាល ។ ពេលនោះ ត្រូវបាន​បែកការណ៍ ស្ត្រី​ជា​ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់​កូនបង្កើត អំពី​រឿងរ៉ាវ នឹង​ទង្វើ​ដែល​កូនប្រសា​ដែល​បាន​ប្រព្រឹត្ត​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ក្រុមគ្រួសារ និង​កូនបង្កើត​សម្រេចចិត្ត​ប្តឹង​សម​ត្ត​កិច្ច​ឲ្យ​ចាត់ការ​លើ​ជនសង្ស័យ ហើយ​នៅ​ថ្ងៃទី​២៥ តុលា សម​ត្ត​កិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ម្តាយក្មេក​មែន និង​ញឹកញាប់​ទៀតផង​។

ប៉ុន្តែ​ម្តាយក្មេក​ទេ គាត់​ក៏បាន​ព្រមព្រៀង តាម​ចំណង់​របស់ខ្លួន​ដែរ ។ ទោះជា​យ៉ាង ណា​សមត្ថកិច្ច​បាន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕S/​ដោយ​៖​បូកគោ

​ក្រុមគ្រួសារ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​បុរស​ម្នាក់​តណ្ហា​ក្រាស់​រំលោភ​ម្តាយក្មេក​រហូត​ធ្លាក់ឈាម​(រួប៖វ៉បសាយ))