ក្រុមគ្រួសារ​សព​កម្មក​រ​ប្រាំបី​នាក់​ទទួល​ថវិកា​ស​ប្បុ​រសធម៌​របស់​សម្ដេច​តេ​ជោ​

498
ចែករម្លែក

ដោយ:បូកគោ​/កំពត​ ៖ ក្រុមគ្រួសារ​សព​កម្មក​រ​ប្រាំបី​នាក់​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​ដែល​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ដួលរលំ​សំណង់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ​កាលពី​ខែមិថុនា​កន្លងទៅ​បានទទួល​អំណោយ​សប្បុរសធម៌​ រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​នៃ​ការបញ្ចូល​ក្នុង​គណនេយ្យ​អ្នកទទួល​សិទ្ធិ​គ្រប់គ្រង ​ជាមួយ​ធនាគារ​អេស៊ីលីដា​សាខា​ខេត្តកំពត​។​

​ក្នុង​ពិធី​ប្រគល់​-​ទទួល​ថវិកា កាលពី​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំពោះមុខ​លោក​អភិបាល​ខេត្តកំពត និង​លោកស្រី​អនុប្រធាន​កិត្តិយស​គណៈ​ក​ម្មា​ធិ​ការ​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្តកំពត លោក​សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍ថា​ក្នុង​ព្រឹត្តិការណ៍​ដួលរលំ​សំណង់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​បង្កឱ្យមាន​អ្នកស្លាប់ និង​របួស​រាប់សិប​នាក់​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ព្រមទាំង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​មាន​ក្តី​តក់ស្លុត​ជា​ពន់ពេក ហើយ​សម្តេច​ទាំងពីរ​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព ក៏ដូចជា​អ្នករបួស​ដែល​ទទួលរង​គ្រោះ​ទាំងអស់គ្នា​។ នេះ​ជាការ​បាត់បង់​សមាជិកគ្រួសារ​ដ៏​សំខាន់ ក៏ដូចជា​ការខាតបង់​ធនធាន​ដ៏​មាន​សក្ដានុពល​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ​។

លោក​ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា ​ថវិកា​ប្រគល់ជូន​គ្រួសារ​ជនរងគ្រោះ​នាពេលនេះ​គឺ​បានមកពី​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​តេ​ដែល​ធ្វើការ​អំពាវនាវ កៀរគរ​មូលនិធិ​សប្បុរជន​នានា​ក្រោយ​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នោះ​កើតឡើង​ភ្លាមៗ​។ ដូច្នេះ​សូម​បងប្អូន​ប្រើប្រាស់​ថវិកា​ទាំងនេះ​ឱ្យបាន​ចំ​គោលដៅ ដោយ​បញ្ចៀស​ដាច់ខាត​នូវ​ការចំណាយ​លើ​តម្រូវ​ការមិន​គប្បី ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​។​

​សូមបញ្ជាក់ថា​ក្នុងចំណោម​សព​កម្មករ​២៨​នាក់​ដែល​បាត់បង់​ជីវិត​ជាមួយ​ហេតុការណ៍​ដួលរលំ​សំណង់ អគារ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ សព​ជនរងគ្រោះ​ប្រាំបី​មាន​មាន​ស្រុកកំណើត​ក្នុង​ខេត្តកំពត ដោយ​ប្រាំមួយ​នាក់​ក្នុងស្រុក​កំពង់ត្រាច និង​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ស្រុក​ដងទង់​។ ដោយឡែក​សម្រាប់​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាពេលនេះ​គឺ​គ្រួសារ​សម្រាប់​សព​ម្នាក់ៗ​ទទួលបាន ថវិកា​ចំនួន​៨២.៩២៩​ដុល្លារ​៕​B/