ក្រុមចម្រៀង BTS លុបចោលការប្រគុំតន្ត្រីនៅទីក្រុងសេអ៊ូលនៅខែមេសាដោយសារបារម្ភអំពីវីរុសកូរ៉ូណា

131
ចែករម្លែក

ផលិតកម្ម Big Hit Entertainment បាននិយាយនៅថ្ងៃសុក្រទី ២៨ កុម្ភៈនេះថា ក្រុមចម្រៀង BTS របស់កូរ៉េខាងត្បូងបានលុបចោលការប្រគុំតន្ត្រីរបស់ខ្លួនដែលគ្រោងធ្វើនៅខែមេសាក្នុងទីក្រុងសេអ៊ូល ចំពេលមានការបារម្ភខ្លាំងឡើងអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

Big Hit Entertainment បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្ទុះឡើងនៃវីរុសកូរ៉ូណា (Covid-19) ទូទាំងសកលលោកនាពេលថ្មីៗនេះធ្វើឱ្យគេមិនអាចព្យាករណ៍ដឹងឡើយពីទំហំនៃការឆ្លងរាលដាលអំឡុងកាលរិច្ឆេទនៃការប្រគុំតន្ត្រីនៅខែមេសា”។

កម្មវិធីចំនួន៤នៅក្នុងកីឡដ្ឋានអូឡាំពិកក្រុងសេអ៊ូលនៅថ្ងៃទី ១១, ១២, ១៨ និង ១៩ មេសាត្រូវបានគ្រោងធ្វើឡើងដើម្បីជាកិច្ចចាប់ផ្តើមនៃដំណើរប្រគុំតន្ត្រីឈ្មោះថា “MAP OF THE SOUL TOUR” ដែលក្នុងនោះក្រុមចម្រៀងដែលមានសមាជិក៧នាក់នេះគ្រោងធ្វើទស្សនកិច្ចទីក្រុងចំនួន១៧ពេញមួយខែកញ្ញាក្នុងនោះមានទាំងទីក្រុងឡូសអេនជេឡេស ទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ និងទីក្រុងតូក្យូ។

ផលិតកម្មបាននិយាយថា សំបុត្រដែលទិញរួចនឹងត្រូវសងវិញពេញថ្លៃ៕ ដោយ៖ កញ្ញាដាលីស

ក្រុម BTS លុបចោលការប្រគុំតន្ត្រីនៅក្រុងសេអ៊ូលនៅខែមេសា