ក្រុមចោរប្លន់​បិទមុខ​យក​កាំបិត​មក​ភ្ជង់​យក​កាបូ​បលុយ​ គេចខ្លួន​បាត់ស្រមោល​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

293
ចែករម្លែក

ដោយៈសាវ​រក្ស​/ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ទើបតែ​ចេញពី​ខារ៉ាអូខេ ​បាន​ហៅ​កង់​បី​ឥ​ណ្ឌាជិះ​ត្រឡប់​ទៅផ្ទះ​ត្រូវ​ជនសង្ស័យ​១​ក្រុម​ ជិះ​រថយន្ត​មួយគ្រឿង​មកពី​ក្រោយ ​បាន​កាក់​ឲ្យ​ឈប់​ រួច​ធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ភ្ជង់​ប្លន់​យក​ការ​បូបលុយ​បាន​ស​ម្រេច ​រួច​ឡើង​ជិះ​រថយន្ត​គេច​បាត់ស្រមោល​មិន​រំខាន​ដល់​សមត្ថកិច្ច​។​

​ហេតុ​ការ​ណ៍​នេះ​កើតឡើង​នៅវេលាម៉ោង​១​:​៥០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គា​រទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨​​ចំណុច​មុខផ្ទះលោកជា​សុផារ៉ា ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ។​

​តាម​ម្ចាស់​កង់​បី​ប្រាប់ថា​ ជនរងគ្រោះ​ជា​ជនជាតិ​កូរ៉េ តែ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​។ ចំណែក​ម្ចាស់​កង់​បី​ឥ​ណ្ឌា​មានឈ្មោះ ហឿន​ណុប អាយុ​៣៧​ឆ្នាំ មុខរប​រត់​កង់​បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ទឹកថ្លា ខណ្ឌសែន​សុខ​។​

​តាម​សម្តី​ម្ចាស់​កង់​បី​ឥណ្ឌា​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់ ទើបតែ​ចេញពី​ខារ៉ាអូខេ​នៅ​ម្ដុំ​ផ្សារ​អូ​ឡាំ​ពិ​ក​បានហៅ​កង់​បី​ឥណ្ឌា​របស់គាត់​​ពណ៌ស ពាក់​ផ្លាកលេខ​តាកែវ​1P 8671 គោលបំណង​ជិះ​ត្រឡប់មក​ផ្ទះ​នៅ​បុរី​ប៉េង​ហួត ផ្លូវ​៥៩៨​ សង្កាត់ ច្រាំង​ចំរេះ​១​ខណ្ឌ​ឬ​ស្សី​កែវ ។ លុះ​បើក​ឌុប​ជនជាតិ​កូរ៉េ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​មិនទាន់​ដល់ផ្ទះ​ផង​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៣​នាក់​ជិះ​រថយន្ត​មួយគ្រឿង​ម៉ា​កស្តា​រិច ព​ណ៌​ខ្មៅ ផ្លាក​លេខ​យក​ក្រណាត់​បាំង​ជិត​ជិះ​មក​កាក់​ពីមុខ​រួច​ជនសង្ស័យ​២​នាក់​បាន​ចុះ​ពី​រថយន្ត​បិទមុខ​ជិត​ឃើញតែ​ប្រឡោះ​ភ្នែក​ដៃ​កាន់​កាំបិត​ចុង​ស្រួច​ម្នាក់​មួយ​មក​ភ្ជង់យក​កាបូប​លុយ​បាន​ ហើយក​ឡើង​ជិះ​រថយន្ត​គេចខ្លួន​ដោយ​សុ​វត្ថិភាព​។​

​ប្រភព​បន្តទៀតថា ក្នុងការបូបលុយ​របស់គាត់ មិនដឹងថា​គាត់​មាន​លុយ​ប៉ុន្មាន​នោះទេ​ ក្រោយពី​ជនសង្ស័យ​បាន​បើករថយន្ត​ទៅ​បាត់​ ​រូបគាត់​ជា​ម្ចាស់​កង់​បី​បាន​ដឹក​ជនរងគ្រោះ​ជា​ភ្ញៀវ​រហូត​ដល់ផ្ទះ​របស់គាត់​ក្នុង​បុរី​ប៉េង​ហួត​រួចហើយក៏​ត្រឡប់​មកវិញ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ជួប​ក្រុម​អ្នក​សារ​ព័​ត៌​មាន​ជាច្រើន​នាក់ ​បាន​សាកសួរ​ក៏ដូចជា​សម្ភាស​គ្រប់ៗ​គ្នា​៕មួយ​សន្ទុះ​ក្រោយមក​ក៏បាន​ឃើញ​សមត្ថកិច្ច​បីនាក់​ បានមក​ដល់​ចំណុចកើតហេតុ ហើយក៏​ឲ្យ​ម្ចាស់​កង់​បី​ឥណ្ឌា​ជូនទៅ​ចង្អុល​ផ្ទះ​ជនរងគ្រោះ​រង់ចាំ​ព្រឹក​ឡើង​ហៅ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​ប​ណ្ដឹងដើម្បី​កំណត់​មុខសញ្ញា​ជ្រាវ​ស្រាវ​និង​អនុវត្តតាម​នីតិវិធី​៕​B/Ha