ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​យក​កូន​ឆ្កែ​មួយ​សម្បុក​

1336
ចែករម្លែក
  • 1
    Share

ក្រុមចោរប្លន់​ប្រដាប់អាវុធ បានធ្វើ​សកម្មភាព​ប្លន់​យក​កូន​ឆ្កែ​មួយ​សម្បុក​ដែល​ទើប​កើត បាន​មួយថ្ងៃ បន្ទាប់ពី​គំរាមកំហែង​ស្ត្រី​មាន​ផ្ទៃពោះ ៦ ខែ និង​កូន​បីនាក់​របស់​ស្ត្រី​រងគ្រោះ​។​

​ករណី​ប្លន់​ដ៏​រន្ធត់​នេះ​បានកើត​ឡើង​នៅ​តំបន់​ស្ត្រេ​ត​ហ្វ​ដ (Stretford) ក្រុង​មែន​ឆេ​ស្ទ័​រ (Manchester) ប្រទេស​អង់គ្លេស កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ​នៅពេល​បុរស​ពីរ​នាក់ សម្រុកចូល​ផ្ទះ​របស់​គ្រួសារ​អ្នកស្រី លីន ខ​បេ​ត (Leeanne Corbett)​។​

​ពេល​ចូល​ទៅដល់​ក្នុងផ្ទះ ក្រុមចោរ​បាន​ជំរិត​សួររក​ប្រាក់ និង​ទូរស័ព្ទដៃ​មុនពេល​ចេញទៅ​វិញ ដោយ​នាំយក​កូន​ឆ្កែ​ពូជ​បារាំង ៨ ក្បាល​ដែល​ទើប​កើត​បាន​មួយថ្ងៃ​។

​អ្នកស្រី ខ​បេ​ត វ័យ ២៦ ឆ្នាំ​និយាយថា ពេលឮ​កណ្តឹង​រោទិ៍ គាត់​ក៏​ទៅ​បើកទ្វារ​ដោយ​ស្មានថា ជា​ប្តី​របស់គាត់​។ ប៉ុន្តែ​គ្រាន់តែ​ទ្វារ​បើក​ភ្លាម ក្រុមចោរ​ក៏​យក​កាំំ​បិត​ភ្ជុង​ពោះ​របស់គាត់​តែម្តង​។

​ចោរ​បាន​ជំរិត​សួ​រកប្រាក់​បាន​ពី​ការលក់​ឆ្កែ ប៉ុន្តែ​គាត់​ឆ្លើយថា កូន​ឆ្កែ​ទាំងនោះ​ទើប​កើត បាន​មួយថ្ងៃ​ប៉ុណ្ណោះ ហើយ​មិនទាន់បាន​លក់​ទេ​។ ឮ​បែប​នោះ​ក្រុមចោរ​ក៏បាន​ចាប់យក កូន​ឆ្កែ​ទាំងអស់ ហើយ​គេចខ្លួនបាត់​ភ្លាមៗ ប៉ុន្តែ​មិនបាន​ធ្វើបាប​គ្រួសារ​ជនរងគ្រោះ​ទេ​។​ ​ក្រោយពេល​កើតហេតុ​ស្ត្រី​ខាងលើ​បាន​បង្ហោះ​រូប​មេ​ឆ្កែ​ដែលមាន​ទឹកមុខ​ស្រពោន​គួរឱ្យ អាណិត​ដ្បិត​បាត់​កូន​គ្មាន​សល់​។​

​សូមបញ្ជាក់ថា ពេលនេះ​ប៉ូលិស​កំពុង​តាម​ស្វែងរក​កូន​ឆ្កែ​ដែល​ចោរប្លន់​យកទៅ​ទាំងនោះ ព្រោះ​ពួកវា​អាច​នឹង​ងាប់​បើ​គ្មាន​មេ​៕ ប្រែ​សម្រួល​: ខុម