ក្រុមចោរ​គាស់​ផ្ទះ​លួចទូរ​ស័​ព្ទ​អស់​២៣០​គ្រឿង​ និង​ប្រា​ក់ជាង​១០​លាន​រៀល​នៅ​ស្រុក​ភ្នំស្រួច​

318
ចែករម្លែក

ដោយ:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ ​ក្រុមចោរ​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​លួច​យក​ទូរស័ព្ទដៃ​២៣០​គ្រឿង​ និង​លុយ​ចំនួន​១០​លាន​រៀល​ នៅ​ចំណុច​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង​ ឃុំ​គី​រី​វ​ន្ត ​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​១១​​យប់ ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​។​

លោក យស់ ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ ឈ្មោះ ខេង គក់ អាយុ​៣៣​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ ឡេង លីន​ដា បាន​សម្រានក្នុងផ្ទះ​លក់​ទូរស័ព្ទ​​លើ​ឡៅតឿ ដោយ​ចាក់សោពី​ខាងក្នុង​។​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះឃើញ​ដំបូលផ្ទះ ត្រូវគេ​យក​កន្ត្រៃ​កាត់​ស័​ង្កសី ចូល​យក​ទូរ​ស័ព្ទអស់​ចំនួន ២៣០​គ្រឿង​និង​កាត​ទូរ​ស័ព្ទបញ្ចូល​ទឹកប្រាក់ ចំនួន ២៥០០$ និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ឲ្យ​ជួយ​អត្ត​រាគ​មន៍​។​

ប្រភព​បន្តថា បច្ចុប្បន្ន​កម្លាំង អាវុធហត្ថ​ស្រុក​និង​កម្លាំង​អធិការ​ដ្ឋា​ន​កំពុង​ស្រាវជ្រាវ តាម​កាមេរ៉ា​សុវត្ថិភាព របស់​ម្ចាស់ផ្ទះ​ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ចោរលួច​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​B/Ha