ក្រុមចោរ​ប៉ងលួច​ម៉ូតូ​ពី​បុរស​ម្នាក់​ដែល​ស្រវឹងស្រា ​ដេក​សន្លប់លើសួនច្បារ​

137
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹង​ស្រាដេក​សន្លប់​បាត់ស្មារតី​នៅលើ​សួនច្បារ​ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​បាន​កាច់ក​ម៉ូតូ​របស់គាត់​ប៉ង​លួច​យកទៅ​ ​តែ​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣​កំពុង​ល្បាត​ក៏​ប្រទះឃើញ​។​ករណីនេះ​បានកើត​ឡើង​ក្នុង​សង្កាត់​ចោ​មចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ពុធ ទី​៦​ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​1GA.2417​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទិសដៅ​ពី​លិច​មក​កើត​ក្នុង​ស្ថាន​ភា​ស្រវឹងស្រា​ ក៏បាន​ឈប់​ម៉ូតូ​ហើយ​ដើរទៅ​ដេក​លើ​សួនច្បារ​។​ពេលនោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម​បាន​កាច់ក​ម៉ូតូ​របស់គាត់​។​តែ​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣​កំពុង​ល្បាត​ប្រទះឃើញ​ ​ជនសង្ស័យក៏​រត់គេចខ្លួន​បាត់ស្រមោល​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ហៅ​ម្ចាស់​ម៉ូតូ​ទៅធ្វើ​កំណត់ហេតុ​នៅឯ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​៣ ​រួច​ប្រគល់​ម៉ូតូ​ឱ្យទៅ​ជន​នោះ​វិញ​៕S/​Ha