ក្រុមបាល់ទាត់មហាហង្ស លើពាន ខណៈ ដែលលោក អិន សុភិន ចេញទៅរុស្ស៊ី

258
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នកបង្កើតក្រុម បាល់ ទាត់ All Star បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសុរស្ស៊ី ដើម្បីមើល ជំនួញ របស់លោក ជាន់ថ្ងៃគ្នាជាមួយនិងក្រុមបាល់ទាត់របស់លោ បានលើកពានជើង ឯក ក្រោយពេលការប្រកួតដ៏ស្វិតស្វាញ។

ឆ្លើយឆ្លងតាមសារអេឡិច ត្រូនិក លោក អ៊ិន សុភិន​ បានប្រាប់ថា មុនបន្តទៅ ប្រទេស រុស្ស៊ីថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលត្រូវដឹកនាំក្រុមការងារ ទៅ ប្រជុំពីមុខជំនួញផ្គត់ផ្គង់សេវាដឹកជញ្ជូន ប៉ុន្តែកូនក្រុមរបស់លោក ស្រាប់តែបាន លើក ពាន។ លោកបន្តថា មុនឡើងយន្តហោះមួយថ្ងៃ លោកបានទៅគាំទ្រកូនក្រុមទាំងភ្លៀង ហើយលោកក៏មិននឹកស្មានថា ក្រុមបាល់ទាត់មហាហង្សក្លាយជាលើកពាន នៅក្នុងការ ប្រកួតនេះទេ ដោយសារតែការប្រកួតទាំងមូលមានច្រើនក្រុម ហើយសុទ្ធតែក្រុមល្អ។ លោកកាន់តែសប្បាយចិត្ត នៅពេលអ្នកចាំទីក្នុងក្រុមរបស់លោកត្រូវបានអ្នករៀប ចាត់ ទុកជាអ្នកចាំទីឆ្នើម។

លោកបន្តថា ខណៈពេលដែលលោកបានចេញទៅរុស្ស៊ី ប្រជុំបន្ទាន់ បើកុំដូច្នេះ លោក ពិត ជាអបអរដោយផ្ទាល់ដល់កូនក្រុម ដែលខំប្រឹងប្រែងរហូតលើកពាន។ យ៉ាង ណាមិញលោកថា ក្រោយត្រលប់មកវិញនៅថ្ងៃទី២៨ កញ្ញា លោកនឹងរកឱកាសជប់ លៀង អោយកីឡាករបាល់ទាត់ទាំងអស់ ដើម្បីលើកទឹកចិត្តដល់បុគ្គលិករបស់ ផលិតកម្ម ទាំងនោះផង

សូមរំលឹកថា អ៊ិន សុភិន ក្រុមបាល់ទាត់មហាហង្ស All Stars របស់លោក អ៊ិន សុភិន ជាអ្នកលើកពាន នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនា សាប៊ុង ដែលមាន ៣២ក្រុមចូលរួមប្រកួត។ ព្រឹត្តិការណ៍នេះ ត្រូវបាន បែងចែក ជា៨ពូល និងប្រកួតខ្វែងពូលជាច្រើនដំណាក់កាល ប៉ុន្តែក្រុមមហាហង្សនៅ តែមាន សំណាងឡើងប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ និងក្លាយជាម្ចាស់មេដាយមាស និងពានជើងឯក៕