ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​ក​) មានឱកាស​៩០​ភាគរយ ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​

678
ចែករម្លែក

ទិដ្ឋភាព​ប្រកួត​សប្ដាហ៍​នេះ (​រូប​៖ រ៉ូ​ហ្សា​)​

ភ្នំពេញ​៖ ក្រុមបាល់ទាត់​សាខា​ស្រុក​កំពង់ត្រឡាច និង​ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល នៅតែ​បន្ត​រកបាន​៣​ពិន្ទុ ខណៈ​ក្រុមបាល់ទាត់​សាខា​ខេត្តកំពង់ឆ្នាំង តាម​ពីក្រោយ​ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​ពូ​ល “C” នៃ​ព្រឹត្តិការណ៍ ACLE DA -John Brinsdan 2017 លើក​ទី​១០ ក្នុង​សប្តាហ៍​ទី​១៣​។​

​សម្រាប់​ពូ​ល “C” ក្រុមបាល់ទាត់​សាខា​ស្រុក​កំពង់ត្រឡាច ឈ្នះ​លើ​ក្រុមបាល់ទាត់​សាខា​ស្ទឹងមានជ័យ លទ្ធផល ១០​ទល់​០ នៅតែ​ឈរ​កំពូល​តារាង ៥​ប្រកួត ឈ្នះ​ទាំង​៥​ទទួលបាន​១៥​ពិន្ទុ នៅ​ទីលាន​បាល់ទាត់​នឹង​កេងកង ចំពោះ​ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល (​គ​) បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ស្រុក​បាទី លទ្ធផល​បច្ចេកទេស​២​ទល់​១ ឈរ​លេខ​២ និង​ក្រុមបាល់ទាត់​សាខា​ខេត្តកំពង់ឆ្នាំង ឈ្នះ​ក្រុមបាល់ទាត់​សាខា​ផ្សារ​ដើមថ្កូវ ដោយ​លទ្ធផល​៥​ទល់​១ នៅ​ទីលាន​បាល់ទាត់​ដុន​បុ​ស្កូ ឈរ​លេខ​៣ ៥​ប្រកួត ឈ្នះ​៤ ស្មើ​១ ទទួលបាន​១៣​ពិន្ទុ​។​

​ចំណែក​ពូ​ល “D” ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល (​ក​) ឈ្នះ​ក្រុមបាល់ទាត់​សាខា​ឫស្សីកែវ​១ លទ្ធ​ផលប​៣​ទល់​០ កាន់តែ​ធ្វើ​ឲ្យ​ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​ក​) មានឱកាស​៩០​ភាគរយ ឡើង​វគ្គ​១៦ ដោយ​៦​ប្រកួត ឈ្នះ​ទាំង​៦ ទទួលបាន​១៨​ពិន្ទុ ខណៈ​ក្រុមបាល់ទាត់​សាខា​ឫស្សីកែវ​១ ៥​ប្រកួត ឈ្នះ​៣ ចាញ់​២ ទទួលបាន​៩​ពិន្ទុ រីឯ​ក្រុមបាល់ទាត់​សាខា​ស្រុក​កណ្តាលស្ទឹង បាន​ចាញ់​ក្រុមបាល់ទាត់​សាខា​ស្រុក​ឧដុង្គ លទ្ធផល ២​ទល់​៨ នៅ​ទីលាន​បាល់ទាត់​ដុន​បុ​ស្កូ សម្រាប់​ក្រុមបាល់ទាត់​សាខា​ស្រុក​កណ្តាលស្ទឹង ៦​ប្រកួត ចាញ់​ទាំង​៦ ទទួលបាន​០​ពិន្ទុ និង​ក្រុមបាល់ទាត់​សាខា​ស្រុក​ឧដុង្គ ៥​ប្រកួត ឈ្នះ​១ ចាញ់​៤ ទទួលបាន​៣​ពិន្ទុ​៕ ដោយ​៖ រ៉ូ​ហ្សា​