ក្រុមបាល់ទាត់​កូរ៉េខាងត្បូង​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ប្រកួត​ជម្រុះ​វើ​ល​ខាប់

169
ចែករម្លែក

​កីឡាករ​កូរ៉េខាងត្បូង​បានចេញ​ដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​តុលា​ដើម្បី​ប្រកួត​ជម្រុះ​វើ​ល​ខាប់​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងជើង​ចំពេល​កំពុង​ជាប់គាំង​ការចរចា​អំពី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។

​ក្រុម​កូរ៉េខាងត្បូង ដែលមាន​ទាំង​វត្តមាន​កីឡាករ​របស់ Spurs ហុង​មីន ស៊ុន ផង​នោះ ត្រូវ​រំពឹង​ប៉ះ​ជាមួយ​កូរ៉េខាងជើង​នៅ​ពហុ​កីឡដ្ឋាន​គីម​អ៊ី​ល​ស៊ុ​ង​នៅ​ថ្ងៃ​អង្គារ​ទី​១៥​តុលា​។

​នេះ​នឹង​ក្លាយជា​ការប្រកួត​បាល់ទាត់​បុរស​ជា​លក្ខណៈ​ផ្លូវការ​ជា​លើកដំបូង ដែល​រៀបចំ​នៅ​ទីក្រុង​ព្យុងយ៉ាង និង បង្កើន​ក្តីសង្ឃឹម​សម្រាប់​ភាព​រីកចម្រើន​ថ្មី​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​នេះ​។​

​ប៉ុន្តែ​ព្យុងយ៉ាង​បាន​បដិសេធ​ក្នុង​ការជជែក​ផ្ទាល់​ជាមួយ​សេ​អ៊ូ​ល​អំពី​ភ័ស្តុភារ​សម្រាប់​ការប្រកួត​នេះ ដោយ​ជំទាស់​មិន​ឱ្យមាន​វត្តមាន​អ្នកគាំទ្រ​និង​អ្នកកាសែត​កូរ៉េខាងត្បូង​ក្នុងការ​ធ្វើដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិ​ពួកគេ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

កីឡាករ​ជម្រើសជាតិ​កូរ៉េខាងត្បូង​ធ្វើដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​ចន្ទ