ក្រុមបាល់ទាត់​ជន​អានា​ថា​កម្ពុជា​នឹង​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ណ័​រ​វ៉េ​ស​

229
ទិដ្ឋភាព​ស​ន្និសិទ​កាសែត និង​បង្ហាញ​សមាភាព​កីឡាករ (​រូប​៖ រ៉ូ​ហ្សា​)

(​ភ្នំពេញ​): ក្រុមបាល់ទាត់​ជន​អានា​ថា​កម្ពុជា នឹង​ចេញទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក ដែល​គេ​ប្រសិទ្ធិ​នាម​ថា 2017 Homeless World Cup នៅ​ប្រទេស​ណ័​រ​វ៉េ​ស នា​សប្ដាហ៍​ក្រោយនេះ​។ គួរ​បញ្ចា​ក់ថា ពួកគេ​មាន​សមាជិក​ចំនួន ៧​រូប​។​

​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​២២​សីហា លោក Paraic Grogan ដែលជា​តំណាង​ប្រទេស​របស់​អង្គការ​បាល់ទាត់​រីករាយ ដែលជា​ក្រុមបាល់ទាត់​ក្មេង​អានា​ថា​នោះ​ឥទ្ធិពល​វិជ្ជមាន ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​ពិភពលោក សម្រាប់​ក្មេង​អានា​ថា គឺជា​ការធ្វើ​ក្មេង​អានា​ថា​មានការ​ផ្លាស់​ប្ដូរជីវិត​បាន​យ៉ាង​ល្អ​។​

​លោក Thomas Hundt ដែលជា​តំណាង​ក្រុមហ៊ុន​ស្មា​ត បានប្រកាស​ពី​ការបន្ត​ជួយ​ដល់​ក្រុមបាល់ទាត់​ក្មេង​អានា​ថា នេះ​បន្តទៀត ដើម្បី​ឲ្យ​គេ​កាន់តែ​មានជីវិត​ល្អប្រសើរ តាមរយៈ​ការលេង​បាល់ទាត់​នេះ​។​

​លោក Scott Naason ដែលជា​ស្ថាបនិក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា បាន​មាន​យោបល់​ថា កម្ពុ​ជាមាន​មោទនភាព​ដោយបាន​ចូលរួម​ប្រកួត​បាល់ទាត់​ជន​អានា​ថា​ពិភពលោក ដែល​ឆ្នាំនេះ​មាន​ប្រទេស​ចំនួន​ជាង​៧០​ចូលរួម​។ កម្ពុជា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ តាំងពី​ឆ្នាំ​២០០៣​មកម្ល៉េះ​។​

លោក ចៅ វិបុល ដែលជា​អ្នកគ្រប់គ្រង​ក្រុមបាល់ទាត់​ជន​អានា​ថា បាន​ឲ្យ​ដឹងថា កន្លងមក​មាន​៤៨​ប្រទេស​ចូលរួម ហើយ​កម្ពុជា​តែងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ចន្លោះ​ពី​៤០​ទៅ​៤៨​តែ​ឆ្នាំ​២០១៦​កន្លងទៅ កម្ពុជា​បាន​ប្ដូរ​ចំណាត់ថ្នាក់​មក​លេខ​៣៣​។ ជាមួយគ្នានេះ ក្នុងចំណោម​អត្ត​ព​លិ​កជាង​៥០០​នាក់ មាន​កីឡាករ​កម្ពុជា​មួយរូប បាន​ជាប់​ចំណាត់ថ្នាក់​ជា​កីឡាករ​លេង​ល្អ​បំផុត (Best Player)​។ លោក​មាន​ជំនឿ​ចិត្ត​ថា ឆ្នាំ​២០១៧​នេះ កម្ពុជា​នឹង​កាន់តែ​លេង​បានល្អ​ថែមទៀត​ជាមិនខាន​។​

​បាល់ទាត់​ជន​អានា​ថា​លេង​លើ​ទីលាន​ដែលមាន​ទទឹង​១៦​ម៉ែត្រ បណ្ដោយ​២២​ម៉ែត្រ កំពស់​ទី​១២០​ម៉ែត្រ និង​បណ្ដោយ​ទី​មាន​ប្រវែង​៤​ម៉ែត្រ​។ ការប្រកួត​ធ្វើឡើង​តាម​ក្រម​របស់ FIFA ដោយ​ការប្រកួត​ត្រូវមាន​កីឡាករ​៤​នាក់​ម្ខាង ហើយ​ការប្រកួត​មាន​រយៈពេល​៧​នាទី​២​ដង​។ ការដោះដូរ​កីឡាករ​មិន​កំណត់​ឡើយ​៕L ដោយ​៖ រ៉ូ​ហ្សា​