ក្រុមបាល់ទាត់​នារី​កម្ពុជា (U16) នឹង​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់ AFF នៅ​ឥណ្ឌូនេស៊ី​

1619
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អាយុ​ក្រោម​១៦​ឆ្នាំ កម្ពុជា​នឹងត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នារី​អាយុ​ក្រោម ១៦​ឆ្នាំ ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 នា​ដើមខែ​ឧសភា​ខាងមុខ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

ក្រុមបាល់ទាត់​នា​រិ​អាយុ​ក្រោម​១៦​ឆ្នាំ​ (រូប៖ រ៉ូហ្សា)

​ចំពោះ​ព្រឹត្តិការណ៍​នេះ គឺមាន​ក្រុមបាល់ទាត់​នារី ៩​ក្រុម​ក្នុង​តំបន់​អាស៊ាន​ចូលរួម ដោយ​បែង​ចែកជា ២​ពូ​ល ក្នុងនោះ​ក្រុម U16 នារី​កម្ពុជា ស្ថិតក្នុង​ពូ​ល​B ជាមួយ​ក្រុម​ជើង​ខ្លាំង​ថៃ ឥណ្ឌូនេស៊ី និង​ក្រុមបាល់ទាត់​នារី​ឡាវ ខណៈ​ពូ​ល​A គឺមាន​វៀតណាម មី​យ៉ាន់​ម៉ា សិង្ហ​បុរី ហ្វីលីពីន និង​ម៉ាឡេស៊ី ដែល​នឹង​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​០១ រហូតដល់​ថ្ងៃទី​១៤ ខែឧសភា​ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន​ក្រុម U16 នារី​កម្ពុជា ក៏បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ដោយ​ទទួលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា ៣-១​។ ចំពោះ​កម្មវិធី​ប្រកួត​ឆ្នាំនេះ ថ្ងៃ​បើកឆាក​កម្ពុជា គឺ​ត្រូវ​ជួប​ក្រុម U16 នារី​ឡាវ នៅ​ថ្ងៃទី​០២ ខែឧសភា មុន​បន្ដ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​០៤ ខែឧសភា បន្ទាប់មក​ទើប​ជួប​ក្រុម​ខ្លាំង​ថៃ នៅ​ថ្ងៃទី​០៦ ខែឧសភា​៕ ល​