ក្រុមបាល់ទាត់​វៀតណាម​ត្រឡប់​មកដល់​ស្រុក​វិញ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​

958
ចែករម្លែក

​បើទោះបីជា​ក្រុម​ជម្រើសជាតិ​វៀតណាម​មិនបាន​ទទួលបាន​មេដាយសំរិទ្ធ​នៅក្នុង​ព្រឹត្តិការណ៍​អាស៊ី​ហ្គេម បន្ទាប់ពី​រង​បរាជ័យ​ដ៏​ខូចចិត្ត​ក្រោម​ថ្វីដៃ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​នៅក្នុង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាលពី​ថ្ងៃ​សៅរ៍ ពួកគេ​បាន​វិល​ត្រឡប់មក​ស្រុក​វិញ​ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​។​

​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង លោក ផាក ហាង​សូ បាន​និយាយថា ការធ្វើដំណើរ​របស់​វៀ​ត​ណា​ម​ទៅដល់​លំដាប់​កំពូល​ទាំង​៤ គឺជា​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​ក្រុម​ដើម្បី​បន្ត​ឆ្ពោះទៅរក​កម្រិត​ទ្វីបអាស៊ី​។​

​ដោយ​ត្រូវបាន​សាទរ​ជា​វីរបុរស​ជាតិ កូនក្រុម​របស់លោក​ហាង​សូ​បានធ្វើឱ្យ​វៀតណាម​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​កីឡា​អាស៊ី​ហ្គេម ដែលជា​ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ធំ​បំផុត​ទី ២ ក្នុង​ពិភពលោក​បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ជាមួយនឹង​ជ័យជម្នះ​ដ៏​គួរឱ្យ​រំភើប​ទៅលើ​មហាអំណាច​បាល់ទាត់​អាស៊ី​មួយចំនួន ដូចជា ស៊ី​រី និង​បា​រ៉ែ​ន​។​

​វា​ជា​លើក​ទី ១ ហើយ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​បាន​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​អាស៊ី​ហ្គេម​៕ ដោយ៖ កញ្ញាដាលីស

អ្នកគាំទ្រ​វៀតណាម​ស្វាគមន៍​ជម្រើសជាតិ​ធ្វើ​មាតុភូមិ​វិញ ទោះបី​មិនបាន​ឈ្នះ​មេដាយ