ក្រុមបាល់ទាត់​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ បង្វឹក​ក្រុម U17 ត្រៀម​ទៅ​ប្រកួត​ជម្រើសជាតិ​

159

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ក្រុមបាល់ទាត់​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ បាន​បង្វឹក​ក្រុម​U 17 ឬ​កីឡាករ​វ័យ​ជំទង់​ក្រោម​១៧​ឆ្នាំ ដើម្បី​ត្រៀម​ទៅ​ប្រកួត​ជម្រើសជាតិ នាពេលខាងមុខ​នៅ​រាជធានី​ភ្នំពេញ​។​

​លោក សុះ រ៉ូ​ហ្សា​លី គ្រូបង្វឹក នៃ​ក្រុមបាល់ទាត់​សាលា​តម្រង់ទិស​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៣ ខែឧសភា​ថា​: បាន​បង្វឹក​ក្រុម U17 ឬ​កីឡាករ​វ័យ​ជំទង់​ក្រោម​១៧​ឆ្នាំ ដើម្បី​ត្រៀម​ទៅ​ប្រកួត​ដណ្តើម​ពានរង្វាន់​ជម្រើសជាតិ​កីឡាបាល់ទាត់​ជំទង់​ក្រោម​១៧​ឆ្នាំ ឬ​U17 នា​ថ្ងៃទី​២៥​ខែឧសភា ដល់​៥​ខែមិថុនា​ឆ្នាំ​២០១៨​ខាងមុខ​នៅ​រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​។ ក្នុងការ​បង្វឹក​នៅ​ទីលាន​បាល់ទាត់​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​មានជ័យ នា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​នេះ ក្រុម​នេះ​មាន​សមាជិក​២៥​នាក់ ហើយ​ត្រូវ​ហ្វឹកហាត់​៥​ថ្ងៃ​/១​សប្តាហ៍​។​

​ក្នុងឱកាស​នៃ​ដំណើរការ​ហ្វឹកហាត់​នេះ កីឡាករ​បានទទួល​ការឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន​ខ្លះ រួមទាំង​លោក​ឧកញ៉ា ហង្ស ស៊ីផា ផងដែរ លើ​សម្ភារ​:​សម្លៀកបំពាក់​កីឡា​។ ទាំង​លោក​ហង្ស ស៊ីផា និង​សប្បុរសជន​នានា និង​គ្រូបង្វឹក​បាន​ណែនាំ ជំរុញ​ឲ្យ​កីឡាករ​ទាំងឡាយ​ទទួលខុសត្រូវ ហើយ​ខំ​ហ្វឹកហាត់​បន្ថែម ដើម្បី​សម្រេច​គោលដៅ​គឺ​ដណ្តើមពាន​(League) នាឱកាស​ខាងមុខ​អោយបាន​៕