ក្រុមបាល់ទាត់ ក្នុង​សាល​កម្ពុជា ស្ថិតក្នុង​ពូ​ល​ជាមួយ ក្រុម​ជើងឯក ១៤ សម័យកាល​

306
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កម្ពុជា បាន​ត្រៀមខ្លួន រួចជាស្រេច​ហើយ ដើម្បី​ចូលរួម​ប្រកួត កីឡាបាល់ទាត់​ក្នុង​សាល ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០១៩ (AFF Futsal Championship 2019) នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ។​

​នេះ​ជា​លើក​ទី​៤ ហើយ ដែល​ប្រទេស​វៀតណាម ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នេះ ។ កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង ថៃ ដែលជា​ម្ចាស់​ជើងឯក​បាល់ទាត់ ក្នុង​សាល អាស៊ីអាគ្នេយ៍ ១៤ សម័យកាល ។​

​ចំពោះ​ពូ​ល B វិញ មាន​វៀតណាម ជា​ម្ចាស់ផ្ទះ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង អូស្ត្រាលី ។ ការប្រកួត ដែល​នឹងធ្វើ​នៅ​ទីក្រុង​ហូជីមិញ​នោះ នឹងមាន​រយៈពេល មួយ​សប្ដាហ៍ គឺ​ប្រកួត​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែតុលា ខាងមុខនេះ ។​

ការប្រកួត​បាល់ទាត់ ក្នុង​សាល កន្លងមក​

​លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ និង​ជា​អនុប្រធាន​សហព័ន្ធ កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់ ក្នុង​ពិធី​បើក​ការប្រកួត ជម្រើស​ជើងឯក​បាល់ទាត់ ក្នុង​សាល​កម្ពុជា ឆ្នាំ​២០១៩ កាលពីពេល​ថ្មីៗ​នេះ​ថា ដោយសារ​ការប្រកួត នៅសល់​រយៈពេល​វែង​គួរសម លោក​មាន​ជំនឿ​ចិត្ត​ថា កម្ពុជា នឹងមាន​ក្រុមបាល់ទាត់ ក្នុង​សាល ជម្រើសជាតិ​មួយ​ដ៏​រឹងមាំ ដើម្បី​ត្រៀម​ចូលរួម ការប្រកួត​ជើងឯក ក្នុង​តំបន់ នាពេលខាងមុខ ។​

លោក​សង្ឃឹមថា កម្ពុជា នឹងមាន​ក្រុម​ជម្រើសជាតិ​មួយ ដែល​ខ្លាំង ហើយ​ក្រុម​នេះ នឹង​អាចបង្កើត​ប្រវត្តិសាស្ដ្រ ដូច​ក្រុម Down Town ដែល​ទើប​ដណ្ដើមបាន លេខ​៤ ក្នុង​ពានរង្វាន់ AFF Futsal Club 2019 នៅ​ប្រទេស​ថៃ កាលពីពេល​ថ្មីៗ​នេះ ផងដែរ​៕v

#